ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមកីឡាវ៉ូវីណាមខេត្តកណ្តាល ដណ្តើមបានមេដាយមាស ៣ គ្រឿងនៃការប្រកួតកីឡាវ៉ូវីណាម សម្រាប់ពឹត្តិការណ៍ការ ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ នៅអគារខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ រៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡាសហការជា មួយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ។

ក្រុមកីឡាវ៉ូវីណាម ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ៣ គ្រឿង តាមពីក្រោយក្រុមកីឡាវ៉ូវីណាមខេត្តកណ្តាល គឺក្រុមកីឡាវ៉ូវីណាមរាជធានីភ្នំពេញ ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

ចំណែកក្រុមកីឡាវ៉ូវីណាម ខេត្តកំពង់ចាម ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាវ៉ូវីណាមខេត្តត្បូងឃ្មុំដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាក្រុមកីឡាវ៉ូវីណាម ខេត្តសៀមរាបដណ្តើម បានមេដាយមាស ១ គ្រឿង និងក្រុមកីឡាក្រុមកីឡាវ៉ូវីណាមកំពង់ស្ពឺដណ្តើមបានមេដាយប្រាក់ ៣ គ្រឿង ។

រីឯក្រុមកីឡាវ៉ូវីណាមខេត្តបាត់ដំបងដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ធំដណ្តើមបានមេដាយប្រាក់ ១ គ្រឿង៕

