កីឡា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈ្នះមេដាយមាស ២ គ្រឿងនៃការប្រកួតកីឡាវាយកូនបាល់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤

ភ្នំពេញ៖ ក្រុមកីឡាវាយកូនបាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយមាសច្រើនជាងគេនៃការប្រកួតកីឡាវាយកូនបាល់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ក្នុងចំណោមរាជាធានីខេត្ត និងក្រសួងចំនួន ៣ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡាសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។

ក្នុងឱកាសប្រគល់មេដាយ និងបិទជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ស៊ុំ សុខា អនុប្រធាន លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា តំណាងឲ្យអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងគណៈប្រតិភូមន្ទីរអប់រំយុវជន និងកីឡារាជធានី-ខេត្ត។

ក្រុមកីឡាវាយកូនបាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយមាស ២ គ្រឿង ក្រុមកីឡាវាយកូនបាល់ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាវាយកូនបាល់ក្រសួងការពារជាតិដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង។
ក្រុមកីឡាវាយកូនបាល់ខេត្តបាត់ដំបងដណ្តើមមេដាយសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាវាយកូនបាល់ខេត្តសៀមរាបដណ្តើមមេដាយសំរិទ្ធ ១ គ្រឿង។ ការប្រកួតខាងលើកមានការចូលរួម ៨ រាជធានីខេត្ត និងក្រសួង ៣ រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តព្រះវិហារ និងខេត្តកោះកុង៕

ដោយ៖ លី ភីលីព

Most Popular

To Top