ការប្រកួតឈានមកដល់សប្តាហ៍ទី១០ នៃពានរង្វាន់លីគកំពូលអង់គ្លេសក្រុមមេឃខៀវ Man City បានធ្វេសប្រហេសមិនអាចយកបាន ៣ ពិន្ទុបន្ថែមឡើយក្នុងសប្តាហ៍នេះក្រោយបរាជ័យ ក្រោមស្នាដៃរបស់ក្រុម Bournemouth។
លទ្ធផល២ ទល់នឹង ១បានធ្វើឲ្យ Man City ធ្លាក់មកលេខរៀងទី២ បណ្តោះអាសន្នមានត្រឹមតែ ២៣ពិន្ទុខណៈដែលហង្សក្រហម Liverpool ដែលបានបន្តឈ្នះនៅសប្តាហ៍នេះនោះបានឡើងទៅលេខ១ មាន ២៥ពិន្ទុ។
យប់មិញនេះ Man City រកបានតែមួយគ្រាប់ប៉ុណ្ណោះដែលជាគ្រាប់បាល់តាមពីក្រោយក្រុម Bournemouth ដោយ២គ្រាប់ដំបូងដោយម្ចាស់ផ្ទះ Bournemouth រកបានដោយកីឡាករ Semenyo នៅនាទីទី៩និងដោយ Evanilson នៅនាទីទី៦៤។
ការប្រកួតអូសបន្លាយដោយនាទីទី ៨២ទើប Man City អាចតាមពីក្រោយបាន ១ គ្រាប់ឡើងមកវិញប៉ុន្តែមិនអាចបន្ថែមគ្រាប់បាល់តាមស្មើឡើយ ទោះបីជាមានវត្តមានរបស់កំពូលកីឡាករបូករួមទាំង Erling Haaland ផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី