យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្ស Real Madrid បានត្រៀមបញ្ជីកីឡាករចំណូលថ្មីនិងគោលដៅចំនួន ៤ នាក់ហើយដើម្បីអាចយកមកជួយក្រុមកីឡាករក្នុងតំណែងខ្សែការពារខាងក្រោយ បាននៅខាងមករាខាងមុខនេះ។
ក្លឹបបានសម្រេចធ្វើបានកីឡាករចំណូលថ្មីសំខាន់ៗចំនួន ២ នាក់រួចមកហើយនៅរដូវក្តៅកន្លងមកនេះដូចជាកីឡាករខ្សែប្រយុទ្ធ Kylian Mbappe និងកីឡាករ Edrick មកពីក្លឹប Palmeiras ផងដែរ។
យ៉ាងណាក្តីសម្រាប់តំបន់ការពារក្លឹបនៅមិនទាន់បានធ្វើការសម្រេចចិត្តណាមួយ ចំពោះការបន្ថែមសមាជិកថ្មីនៅឡើយទេប៉ុន្តែមកដល់សប្តាហ៍នេះ គេជឿជាក់ថាក្លឹបបានកំណត់បានគោលដៅចំនួន ៤ នាក់រួចទៅហើយត្រៀមខែមករា។
ប្រភពដដែលបានបញ្ជាក់ថាក្នងនោះកីឡាករដែលអាចផ្ទេរមកចូលរួមក្លឹបមានដូចជា Vitor Reis របស់ក្លឹប Palmerias កីឡាករ Jonathan Tah របស់ក្លឹប Bayer Leverkusen កីឡាករ Castello Lukeba របស់ក្លឹប RB Leipzig និងកីឡាករ Aymeric Laporta របស់ក្លឹប Al Nassr ផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី