ការប្រកួតសប្តាហ៍ទី១០ នៃពានរង្វាន់ កំពូលអង់គ្លេស រវាងក្រុមបិសាចក្រហម Man UTD ជាមួយនឹងក្រុមតោខៀវ Chelsea យប់មិញ បានបញ្ចប់ទៅត្រឹមលទ្ធផល ១ស្មើយកបាន១ពិន្ទុម្នាក់ ។
ម្ចាស់ផ្ទះ Man UTD ស្ថិតនៅក្រោមការដឹកនាំជាលើកដំបូង ដោយគ្រូបង្វឹកថ្មីលោក Amorim មិនអាចធ្វើអ្វីបានល្អ ទៅលើក្រុមភ្ញៀវ Chelsea ទោះបីជាបានខិតខំស៊ុត១១លើក និងចំគោលដៅតែ៤ដងក្តី។
ការប្រកួតអូសបន្លាយ ដល់តង់ទី២ទាំង ដែលមិនមានគ្រាប់បញ្ចូលទី ។ រហូតដល់នាទីទី៧០ ទើបម្ចាស់ផ្ទះអាចស៊ុត បានគ្រាប់ដំពូងប៉ុន្តែ បានត្រឹមតែ៤នាទីក្រុមភ្ញៀវ តាមពីក្រោយមកវិញបាន។
ជាលទ្ធផល Chelsea បានបន្តឈរនៅកំពូល តារាងលេខរៀងទី៤ មាន១៨ពិន្ទុខណៈដែលក្រុមម្ចាស់ផ្ទះ Man UTD ស្ថិតនៅលេខរៀងទី១៣មានត្រឹមតែ១២ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី