ខេត្តកែប ៖ គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមកីឡាក្រសួង ការពារជាតិ ដណ្តើមបានមេដាយមាស ៥ គ្រឿង ខណៈក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ២ គ្រឿង នៃការប្រកួត កីឡាអត្តពលកម្ម សម្រាប់ពឹត្តិការណ៍ ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ នៅតំបន់ឆ្នេរសមុទ្រ ខេត្តកែប ការប្រកួតនេះរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡាសហការបច្ចេកទេស ជាមួយសហព័ន្ធខ្មែរ កីឡាអត្តពលកម្ម ។

ក្រុមកីឡាក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង និងក្រុមកីឡាខេត្តពោធិ៍សាត់ ណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ។

ចំណែកក្រុមកីឡាខេត្តបន្ទាយមានជ័យដណ្តើមបានមេដាយមាស ១គ្រឿង ក្រុមកីឡាខេត្តព្រៃវែង ណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរីណ្តើមមេដាយមេដាយសំរិទ្ធ ១ គ្រឿងដូចគ្នា៕
ដោយ៖លី ភីលីព



