ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសរៀបចំការប្រកួតកីឡា វាយកូនបាល់ពានរង្វាន់ទេព ឃុនណា លើកទី២៩ ឆ្នាំ២០២៤ “29th Annual Tep Kunnah Memorial Cup 2024” ដែលមានរយៈពេល ១៤ ថ្ងៃលើទីលានកីឡា វាយកូនបាល់កក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ ធ្វើឡើងគុណ ដល់លោក ទេព ឃុនណា ជាអតីតកីឡាករវាយកូនបាល់ឆ្នើមរបស់ប្រទេសកម្ពុជាប្រព្រឹត្តចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាននិយាយថា ការប្រកួតនេះមាន ២ ប្រភេទអាយុ គឺអាយុក្រោម ១៤ ឆ្នាំមានរយៈពេល ៧ ថ្ងៃដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៣០ ខែវិច្ឆកា ដល់ថ្ងៃទី៦ ខែធ្នូ ២០២៤ និងអាយុក្រោម ១៦ ឆ្នាំមានរយៈពេល ៧ ថ្ងៃដែលប្រព្រឹត្តិចាប់ ពីថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី១៣ ខែធ្នូ ២០២៤ នៅទីលានកីឡាវាយកូនបាល់ ក្នុងស្តាតមរតកតេជោ។
លោកបានបន្តថា ការប្រកួតនេះធ្វើឡើងដើម្បីរំលឹកដល់លោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។ ការប្រកួតកីឡារំលឹកខួបលើកទី ២៩ នេះ ជាគំនិតផ្តួចផ្តើមដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធរៀបចំឡើងដើម្បីរំលឹក និងឧទ្ទិសដល់លោកឳពុក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ ឆ្នើមរបស់កម្ពុជាដែលបានទទួលមរណៈភាព ប្រមាណជាង២០ឆ្នាំកន្លងទៅ ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា ការប្រកួតនេះដំណើរការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ នឹងបញ្ចប់នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយធ្វើការប្រកួតប្រជែងលើ ២ វិញ្ញាសា គឺប្រកួតឯកក្តជន និងវិញ្ញសាប្រកួតវាយគូរ ។ ការប្រកួតឆ្នាំនេះសហព័ន្ធផ្តោតសំខាន់ទៅលើកីឡាករ-កីឡាការិនីវាយកូនបាល់វ័យក្មេងរួមមានកីឡាករ-កីឡាការិនីវាយកូនបាល់វ័យក្មេងអាយុក្រោម ១៤ ឆ្នាំ និងក្រោម ១៦ ឆ្នាំ ៕
ដោយ៖លី ភីលីព