ជំនួប UEFA Champions League នឹងមកដល់យប់នេះក្នុងចំណោម ការប្រកួតទាំងអស់ ក៏មានការប្រកួតធំរវាង Liverpool និង Leverkuson ផងដែរ ហើយក្នុងនោះ Xabi Alonso ដើរតួនាទីជាអ្នកចាត់ការ របស់ក្រុមផ្ញៀវ Leverkuson ក៏បានមកដល់ទឹកដី Anfield រួចហើយដើម្បីត្រៀមការប្រកួត។
ជំនួបរវាងក្រុមទាំងពីរ នឹងធ្វើឡើងវេលា ម៉ោង៣យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈ Xabi ធ្លាប់ជាកីឡាករនៅ Anfield ស្រាប់បង្ហាញអារម្មណ៍ បែបនេះមកកាន់ទីកន្លែងដែលខ្លួនធ្លាប់រស់នៅ « វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអស្ចារ្យមែនទែន ដែលបានត្រឡប់មកកាន់ទីនេះម្ដងទៀត បន្ទាប់ពីបានចាកចេញពីរ-បីឆ្នាំ។ គ្រប់ពេលវានៅតែពិសេសសម្រាប់ខ្ញុំនៅពេលបានមកដល់ទីនេះ»។
«ខ្ញុំស្រលាញ់ទីក្រុងនេះ ស្រលាញ់ការរស់នៅទីនេះ។ ខ្ញុំពិតជាមានភាពរីករាយខ្លាំងមែនទែនដែលបានមកកាន់ទីនេះម្ដងទៀត និងបានមើលឃើញពីភាពរីកចម្រើនរបស់ក្លឹបនៅពេល»។ នេះជាការបន្ថែមរបស់ Xabi Alonso ។
សូមបញ្ជាក់ថា Xabi Alonso ធ្លាប់ជាកីឡាកររបស់ Liverpool កាលជំនាន់ឆ្នាំ២០០៤-២០០៩ ដោយពេលនោះគេជាខ្សែបម្រើឆ្នើមក្នុងក្រុមហង្សក្រហម និងចូលលេងបាន១៤៣ប្រកួតរកបាន១៥គ្រាប់ផងដែរ។ បច្ចុប្បន្នគេជាអ្នកចាត់ការដ៏ជោគជ័យម្នាក់របស់ Leverkuson ដោយចាប់ផ្ដើមអាជីពជាអ្នកចាត់ការនៅឆ្នាំ២០១៩ ជាមួយ Real Sociedad B និងដល់ឆ្នាំ២០២២ ក៏ចូលកាន់តំណែងជាអ្នកចាត់ការក្រុម Leverkuson ដល់បច្ចុប្បន្នតែម្ដង៕