ខេត្តកែប៖ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមកីឡាក្រសួងការពារជាតិដណ្តើមបានមេដាយមាស ១៧គ្រឿង ខណៈក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៣ គ្រឿងនៃការប្រកួតកីឡាអត្តពលកម្មសម្រាប់ពឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅតំបន់ឆ្នេរសមុទ្រ ខេត្តកែប ការប្រកួតនេះរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការបច្ចេកទេសជាមួយសហព័ន្ធខ្មែរកីឡាអត្តពលកម្ម។



ក្រុមកីឡាក្រសួងការពារជាតិដណ្តើមបានមេដាយមាស ១២ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង សរុបចំនួន ២៨ គ្រឿង ក្រុមកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាខេត្តពោធិ៍សាត់ណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ។


ចំណែកក្រុមកីឡាខេត្តបន្ទាយមានជ័យដណ្តើមបានមេដាយមាស ១ គ្រឿង ក្រុមកីឡាខេត្តព្រៃវែង ណ្តើមបានមេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាខេត្តកំពង់ធំដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាខេត្តសៀមរាបដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាខេត្តកំពង់ស្ពឺណ្តើមមេដាយមេដាយប្រាក់ ១ គ្រឿង៕
ដោយ៖ លី ភីលីព
