ទីក្រុង Dublin ៖ នារីជាជាងកាត់សក់ ជនជាតិអៀរឡង់ម្នាក់ បានប្រាប់តុលាការក្រុង Dublin ថា កីឡាករ ប្រយុទ្ធក្បាច់គុនចម្រុះ “MMA” លោក Conor McGregor បានរំលោភនាង ក្នុងបន្ទប់សណ្ឋាគារមួយ កាលខែធ្នូ ឆ្នាំ ២០១៨ បន្ទាប់ពីពិធីជប់លៀង បុណ្យណូអែល យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
នាង Nikita Ni Laimhin បានដាក់ការចោទប្រកាន់ រដ្ឋប្បវេណីប្រឆាំងនឹងលោក McGregor និងមិត្តរបស់គាត់ James Lawrence ដោយចោទប្រកាន់ថា ពួកគេបានរំលោភ ផ្លូវភេទនាង បន្ទាប់ពីពិធីជប់លៀង បុណ្យណូអែល ខណៈមេធាវី របស់កីឡាករ MMA បានចោទប្រកាន់នាង ពីបទប៉ុនប៉ងជំរិតទារប្រាក់។
នេះគណៈវិនិច្ឆ័យក្នុងបន្ទប់សវនាការរបស់តុលាការយុត្តិធម៌ លោក Alexander Owens ត្រូវបានប្រាប់ កាសែត The Guardian កាលពីថ្ងៃអង្គារថា នាង Ni Laimhin ចោទប្រកាន់បុរសទាំង២ នាក់ថា រំលោភលើរូបនាង ។
យោងតាមមេធាវីរបស់នាង លោកស្រី John Gordon បាននិយាយថា ជាងកាត់សក់បានរស់នៅជាមួយដៃគូរបស់នាង និងកូនស្រីអាយុ ៧ ឆ្នាំនៅជាយក្រុង Dublin នៃ Drimnagh នៅពេលនោះ។ លោកស្រី Gordon បានបន្តថា នាងបានចេញទៅក្រៅជាមួយមិត្តភ័ក្តិមួយចំនួននៅយប់នៃហេតុការណ៍នោះ ដែលគេចោទប្រកាន់ ដោយបានផឹកស្រា និងកូកាអ៊ីនខ្លះ ដោយកត់សម្គាល់ថា នាងក៏បានលេបថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តនៅពេលនោះដែរ។
តាមរយៈគណនី របស់ Gordon បានប្រាប់ឲ្យដឹងថា នាង Ni Laimhin កំពុងជប់លៀងនៅហាង កែសម្ផស្ស របស់នាងជា មួយមិត្តស្រី ហើយបានផ្ញើសារទៅកាន់លោក McGregor នៅពេលយប់ ។ គាត់បានបើកឡានទៅរកពួកគេ ខណៈលោកកំពុង ចែករម្លែកសារធាតុ កូកាអ៊ីនមួយថង់ជាមួយពួកគេ បន្ទាប់មកក្រុមនេះបានទៅបន្ទប់ Penthouse ក្នុងសណ្ឋាគារ Beacon នៅរដ្ឋធានីអៀរឡង់៕