យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកថ្មី របស់ក្លឹបបិសាចក្រហម Man UTD លោក Ruben Amorim បានចាប់ផ្តើមរៀបចំផែនការ ក្នុងការដោះដូរនិងទិញបន្ថែម កីឡាករចំណូលថ្មីៗ ជូនក្លឹបនៅខែមករា ខាងមុខនេះហើយ ។
ក្នុងនោះគេសង្កេតឃើញថា ផែនការរបស់លោក Amorim គឺនឹងត្រូវទិញចូលកីឡាករ ខ្សែប្រយុទ្ធនិងកីឡាករ ខ្សែបម្រើ ខណៈដែលបច្ចុប្បន្នទំរង់ លេងរបស់ក្លឹបគឺពិតជាខ្វះខាត គ្រាប់បាល់ខ្លាំងណាស់ ទោះបីជាបច្ចុប្បន្នមានវត្តមានរបស់ Zirkee និង Hojlund ទៅហើយក្តី ។
មួយក្នុងចំណោមកីឡាករ ខ្សែប្រយុទ្ធដែលក្លឹប នឹងតាមចង់បានបំផុត នោះគឺជាកីឡាករ ខ្សែប្រយុទ្ធកំពុង ឡើងជើងខ្លាំងនៅ Sporting CP គឺកីឡាករ Viktor Gyokere ដែលជាកីឡាករធ្លាប់ធ្វើការជាមួយនឹងគ្រូបង្វឹកលោក Amorim៕
ប្រែសម្រួល៖ស៊ុនលី