ភ្នំពេញ ៖ ក្រុមកីឡាហែលទឹក ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ៤ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើម បានមេដាយ ២ គ្រឿងនៃការប្រកួតកីឡាហែលទឹក និងកីឡាហែលទឹកពាក់ជើងទា និងកីឡាហែលទឹក ជនពិការក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ និងកីឡាជាតិជានពិការ លើកទី២ (the 4th National Gams and the 2nd National Para Games) ឆ្នាំ២០២៤នេះ នាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ក្រុមកីឡាហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ៤ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាហែលទឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង ក្រុមកីឡាហែលទឹករាជធានីភ្នំពេញដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង និងក្រុមកីឡាហែលទឹក ខេត្តព្រៃវែង ដណ្តើមបានមេដាយមាស ១ គ្រឿង។

រីឯក្រុមកីឡាហែលទឹក ខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយ ប្រាក់ ២ គ្រឿង ក្រុមកីឡាហែលទឹក ក្រសួងការពារជាតិ ដណ្តើម បានមេដាយប្រាក់ ១ គ្រឿង ក្រុមកីឡាហែលទឹក ខេត្តកណ្តាលដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងក្រុមកីឡាហែលទឹក ខេត្តកំពង់ចាមដណ្តើមបានមេដាយប្រាក់ ១ គ្រឿង៕
ដោយ៖លី ភីលីព

