កីឡា

AC Milan និង Juventus កំពុងប្រជែងគ្នាដណ្តើម កុងត្រា យុវជនឆ្នើមលេចធ្លោ ជនជាតិបារាំងម្នាក់

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី  AC Milan ព្រមទាំង Juventus ផងបានបង្ហាញ នូវបំណងចង់ប្រកួតប្រជែង កីឡាករវ័យក្មេង ទើបតែ១៧ឆ្នាំ ម្នាក់មករូមក្លឹប។

កីឡាករ Ayyoub Bouaddi ក្នុងវ័យទើបតែ១៧ឆ្នាំ ជនជាតិបារាំង កំពុងលេងក្នុងតំណែង ជាខ្សែបម្រើប្រយុទ្ធ របស់ក្លឹបបារាំង Lille ដោយគាត់បានបង្ហាញ សមត្ថភាពយ៉ាងអស្ចារ្យ និងលេចធ្លោជាងគេ ក្នុងចំណោមកីឡាករ វ័យក្មេងៗជំនាន់នេះ។

ក្នុងវ័យទើបតែ១៧ឆ្នាំនេះ Bouaddi បានទទួលឳកាសបង្ហាញខ្លួន ឲ្យឈុតធំជាងលើកដំបូង នៅរដូវកាលមុន ដោយក្នុងនោះអាចបង្ហាញខ្លួន ចំនួន១៨ដង រួចមកហើយឲ្យក្លឹប ។

តាមរបាយការណ៍ ក្នុងស្រុកទាំងបារាំង និងនៅអ៊ីតាលីផងក្លឹបទាំងពីរ មានបំណងចង់ចំណាយ លុយប្រមាណជា ១៨លានអឺរ៉ុប សម្រាប់កីឡាកររូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top