ភ្នំពេញ ៖ ក្រុមកីឡាហែលទឹក ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ ៩ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើម បានមេដាយ ៥ គ្រឿង នៃការប្រកួតកីឡាហែលទឹក និងកីឡាហែលទឹក ពាក់ជើងទា និងកីឡាហែលទឹកជនពិការ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជានពិការ លើកទី២ (the 4th National Gams and the 2nd National Para Games) ឆ្នាំ២០២៤នេះ នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ក្រុមកីឡាហែលទឹកក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ២ និងមេដាយសំរិទ្ធ ៦ គ្រឿង ក្រុមកីឡាហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៨ គ្រឿង និងក្រសួងការពារជាតិដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ។

ក្រុមកីឡាហែលទឹករាជធានីភ្នំពេញដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាហែលទឹក ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ក្រុមកីឡាហែលទឹក ខេត្តបាត់ដំបង ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង និងក្រុមកីឡាហែលទឹក ខេត្តព្រៃវែងដណ្តើមបានមេដាយមាស ២ គ្រឿង

រីឯក្រុមកីឡាហែលទឹក ខេត្តកំពង់ចាមដណ្តើមបានមេដាយប្រាក់ ៤ គ្រឿង ក្រុមកីឡាហែលទឹក ខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយប្រាក់ ៣៤ គ្រឿង ក្រុមកីឡាហែលទឹក ខេត្តបន្ទាយមានជ័យ បានមេដាយប្រាក់ ១ គ្រឿង និង មេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាហែលទឹក ខេត្តកោះកុង បានមេដាយប្រាក់ ១ គ្រឿង និង មេដាយសំរិទ្ធ ១ គ្រឿង៕
ដោយ៖លី ភីលីព




