ខ្សែបម្រើ Frenkie de Jong របស់ក្លិប Barcelona ត្រូវបានគេឃើញអង្គុយយំ ក្នុងបន្ទប់ផ្លាស់ប្ដូរសំលៀក បំពាក់របស់ក្រុម Barcelona ក្រោយពេលខ្លួនត្រូវបានប្ដូរចេញ ពីទីលានក្នុងការប្រកួតក្រុម អ្នកមានបុណ្យចាញ់ក្រុមម្ចាស់ផ្ទះ Real Sociedad ១-០ កាលពីថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៤ចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ។
ដើមហេតុនៃការអង្គុយយំនេះ គឺដោយសារ តែខ្សែបម្រើសញ្ជាតិហុល្លង់ ទើបតែបានត្រឡប់មកកាន់ ទីលានដើម្បីជួយក្រុមវិញបានកាលពីខែតុលា កន្លងមកថ្មីនេះ ស្រាប់តែពេលនេះកើតមានរបួសចាស់ឡើងវិញ ។ Frenkie de Jong បានសម្រាកព្យាបាលរបួសកជើងចូល៥ ខែទម្រាំជាសះស្បើយ និងបានចូលលេងវិញ ទើបតែបានប៉ុន្មានប្រកួត ស្រាប់តែពេលនេះគេត្រូវប្ដូរចេញដោយសារតែ របួសក៏ជើងដដែល។
ក្នុងជំនួបទល់ Real Sociedad កីឡាកររបស់ហុល្លង់រូបនេះ លេងបានតែ៤៥នាទីប៉ុណ្ណោះ គេក៏ត្រូវបានប្ដូរចេញហើយក៏បានទៅអង្គុយយំក្នុងបន្ទប់ ផ្លាស់ប្ដូរសំលៀកបំពាក់ ព្រោះតែគិតថាខ្លួននឹងខកខានជួយក្រុមយូរទៀតព្រោះតែរបួសក៏ជើងដដែលនោះ៕