យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអតីតកីឡាករខ្សែការពារឆ្នើមរបស់ Arsenal លោក Emmanuel Petit បានលើកឡើងថាក្លឹបកាំភ្លើងធំ Arsenal នឹងមិនប្រថុយប្រថានក្នុងការចុះកុងត្រានាំយកកីឡាករ Paul Pogba ត្រឡប់មកអង់គ្លេសវិញនោះទេនៅពេលដែលបម្រាមកីឡាករត្រូវបានបញ្ចប់នោះ។
កីឡាករ Pogba បានទទួលរងនូវការដាក់បម្រាមមិនឲ្យប់ះពាល់បាល់ទាត់ឡើយក្នុងរយៈពេលជាច្រើនឆ្នាំប៉ុន្តែត្រូវបានកាត់បន្ថយមកត្រឹមតែ ១៨ខែប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៣ ដែលនេះមាន័យថាគាត់អាចវិលត្រឡប់មកចូលរួមក្លឹបវិញបាន នៅត្រឹមខែមិនាឆ្នាំ២០២៥ខាងមុខ។
ក្នុងពេលដែលកុងត្រានៅសេសសល់ជាមួយនឹង Juventus ប៉ុន្តែគេជឿជាក់ថាកីឡាកររូបនេះនឹងត្រូវក្លឹបលប់កុងត្រាចោល ហើយកំពុងទទួលបានការណែនាំថាគួរតែត្រឡប់មកលេងនៅអង់គ្លេសវិញផងដែរប៉ុន្តែយ៉ាងណាក្តីបច្ចុប្បន្ន Pogbaមានវ័យប្រមាណជា៣១ឆ្នាំទៅហើយ៕
ប្រែសម្រួល៖ ស៊ុនលី