កីឡា

ក្រុមគ្រូបង្វឹក និងអត្តពលិក វាយកូនឃ្លីលើតុ ៦នាក់ចូលរួមព្រឹត្តិការណ៍ SEA Tennis Championships ២០២៤ “SEA Champs 2024” នៅថៃ

ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជា បានបញ្ជូនក្រុមគ្រូបង្វឹក គ្រូជំនួន និងអត្តពលិកវាយកូនឃ្លីលើតុចំនួន ៦ នាក់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា វាយកូនឃ្លីតលើតុ SEA Tennis Championships ២០២៤ “SEA Champs 2024” នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការជូនដោយលោក ហេង សុខជាតិ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នៅប្រលានយន្តហោះភ្នំពេញអន្តរជាតិ ។

លោក ហេង សុខជាតិ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការ ប្រកួតកីឡាវាយកូនឃ្លីតលើតុ SEA Tennis Championships ២០២៤ “SEA Champs 2024” នៅទីក្រុងបាងកក ប្រទេសថៃប្រព្រឹត្តិ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះជាការប្រកួត កម្រិតអន្តរជាតិ សម្រាប់ក្រុមកីឡាករ វាយកូនឃ្លីលើតុកម្ពុជា ។

អគ្គលេខាធិការរងបានបន្តថា ការប្រកួតខាងលើនេះ ក៏ចំណុចចាប់ផ្តើម សម្រាប់អត្តពលិកវាយកូនឃ្លីលើតុ ដែលបានឈានចូលការ ប្រកួតកម្រិតអន្តរជាតិ ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ និងការស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេសរបស់ពួកគេ បន្ទាប់ពីពួកគេ បានធ្វើការហ្វឹកហាត់ជាច្រើនខែមកហើយ ដើម្បីត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃប្រព្រឹត្តិចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី ២០ ខែឆ្នូ ឆ្នាំ២០២៥ខាងមុខនេះ ។

លោកបានបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក និងអត្តពលិកវាយកូនឃ្លីលើតុ ៦ នាក់ក្នុងនោះលោក សំ បូរ័ត្ន ជាគ្រូជំនួនជម្រើសជាតិ លោក ABE Junichi គ្រូបង្វឹកសហព័ន្ធជំនួយ កីឡាករជម្រើសជាតិ សឹង តុលា កីឡាករជម្រើសជាតិ សារៈ ស៊ូព្រឹង កីឡាករជម្រើសជាតិ កេង កិតិ្តគុណ និងកីឡាករជម្រើសជាតិ ឡាំគីមណា ស៊ីសុធាតដា ៕

Most Popular

To Top