កីឡា

ការប្រកួតកីឡា គុនខ្មែរ ជ្រើសរើសជើងឯក ពិភពលោកលើកទី ៥ ចាប់ផ្តើមដើមខែធ្នូ មុខឧទ្យាន ព្រះរាជដំណាក់ ទីក្រុងសៀមរាប

ភ្នំពេញ ៖ សហព័ន្ធកីឡាគុនខ្មែរ អន្តរជាតិ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទំាង សហព័ន្ធ កីឡាគុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាគុនខ្មែរ ជ្រើសរើសជើងឯក ពិភពលោកលើកទី៥ ដែលមានរយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ មុខឧទ្យានព្រះរាជដំណាក់ ទីក្រុងសៀមរាប នៅខេត្តសៀមរាប ។

ក្នុងឱកាសធ្វើសន្និសីទ សារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ការ ប្រកួតកីឡាគុនខ្មែរ ជ្រើសរើសជើងឯក ពិភពលោកលើកទី៥ នៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក មៀម រ៉ា ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ អន្តរជាតិ (KIF) លោក តែម ម៉ឺន អគ្គលេខធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក និន ភារម្យ អនុប្រធានសហព័ន្ធកីឡាគុនខ្មែរ
លោក មៀម រ៉ា ប្រធានសហព័ន្ធ ប្រដាល់គុនខ្មែរអន្តរជាតិ (KIF) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួត កីឡាគុនខ្មែរ ជ្រើសរើសជើង ឯកពិភពលោកលើកទី៥ ដែលមានរយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅមុខឧទ្យាន ព្រះរាជដំណាក់ទីក្រុងសៀមរាប ដោយកីឡាករ-កីឡាការិនីមកពី ២១ ប្រទេសបានចុះឈ្មោះមកចូលរួម មានកីឡាករសរុប ១១៨នាក់។ ចំណែកកីឡាករកម្ពុជាមានជើងខ្លាំងដូចជាកីឡាករ ព្រំ សំណាង កីឡាករ មឿន សុខហ៊ុច កីឡាករ សុខ ធី កីឡាករ សំអឿន សុផា កីឡាករ គោរមៈ ចាន់រាជ និងកីឡាករ រិទ្ធី រ៉ុងរឿង ជាដើម ។

លោកប្រធានសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិបានបញ្ជាក់ថា ឆ្នាំនេះយើងធ្វើធំជាងរាល់ដង ដែលធ្វើការប្រកួតដូចទៅហ្នឹងលក្ខន្តិកៈដូចការប្រកួតនៅស៊ីហ្គេមយ៉ាងដូច្នេះដែរ។ ទិសដៅឆ្ពោះទៅការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហេតុដូច្នេះទើបយើងព្យាយាមរៀបចំការប្រកួតដែលមិនអាចភ្លេចបានគឺដាក់បញ្ចូលឲ្យមានថ្នាលយុវជនកម្ពុជាចូលរួមប្រកួត។
បច្ចុប្បន្ននេះសហព័ន្ធគុនខ្មែរអន្តរជាតិ មានសមាជិកជាង៦០ប្រទេសហើយ ហើយគោលដៅ របស់យើងគឺ ធ្វើយ៉ាងណាឲ្យមានសមាជិក ចូលរួមឲ្យបាន១០០ប្រទេស ។ និងរៀបចំរិះរកវិធី ដើម្បីបញ្ចូលប្រភេទកីឡា ដ៏ចំណាស់របស់ខ្មែរមួយនេះចូល ទៅក្នុងប្រភេទកីឡាអូឡាំពិក ដែលវាជាគោលដៅ របស់យើង ធំបំផុតបានខិតខំរៀបចំ កម្មវិធីប្រកួតនានាកន្លងមក ។

ចាប់ពីឆ្នាំ ២០២៥ នឹងមាន ការរៀបចំទៅតាមទ្វីប នឹងអាចមានប្រទេស ចូលរួមបានច្រើនជាងនេះ យ៉ាងណាប្រសិន បើមានការចូលរួមកាន់តែច្រើន នឹងមានកែសម្រួល សម្រាប់ការរៀបចំ ដើម្បីធ្វើយ៉ាងណាឲ្យការ រៀបចំបានកាន់តែ ល្អប្រសើរ ។ ចំណែកក្រុមកីឡាករអាជីពការ ប្រកួតរបស់ខ្លួនមិនបានស្ថិតក្នុង ព្រឹត្តិការណ៍ការប្រកួតកីឡាគុនខ្មែរ ជ្រើសរើសជើងឯកពិភពលោកលើកទី ៥ ឡើយ ។

ការប្រកួតក្រុមកីឡាករអាជីពគណៈកម្មការ នឹងរៀបចំពានរង្វាន់មួយទៀតសម្រាប់ពួកគេ ដោយសារការប្រកួតឈាន ចូលវគ្គផ្តាច់ព្រ័ត្រយកឈ្នះចាញ់តែម្តង ចំណែកការប្រកួត ពាក់កណ្តាលអាជីព និងមិនមែនអាជីពការប្រកួតមាន វគ្គជម្រុះរហូតដល់ឈាន ចូលវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ៕

Most Popular

To Top