កីឡា

Sancho ត្រឡប់មកហ្វឹកហាត់វិញ ជាដំណឹងល្អសម្រាប់ Chelseaត្រៀមប្រកួតសំខាន់ៗ

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Jadon Sancho បានត្រឡប់មកចូលរួមហ្វឹកហាត់ ជាមួយនឹងក្រុមឈុតធំវិញ ហើយក្រោយពេល ដែលខកខានមិនបានបង្ហាញ ខ្លួនប្រគួតស្មើប៉ះនឹង Arsenal។

ដោយសារជំងឺកីឡាករ អង់គ្លេសរូបនេះ បានខកខានការបង្ហាញខ្លួន និងខកខានការហ្វឹកហាត់មួយរយៈ ប៉ុន្តែនេះបានក្លាយ ទៅជាដំណឹងដ៏ល្អ សម្រាប់ក្រុមឡើងវិញ ក្នុងការត្រៀមខ្លួនប្រកួតសំខាន់ៗ ផ្សេងទៀតនៅពេលខាងមុខ។

គួរឲ្យដឹងដែរថា Sancho ជាកីឡាករខ្ចី ជើងនៅឡើយពីក្លឹប Man UTD ប៉ុន្តែមានកាតព្វកិច្ចត្រូវតែទិញ ដាច់នៅរដូវក្តៅខាងមុខ។កីឡាកររូបនេះបានធ្លាក់ចេញ ពីឈុតធំក្រោម ការដឹកនាំរបស់លោក Erik ten Hag ហើយក៏បានសម្រេចចិត្តចាកចេញ ចាប់តាំងពីពេលនោះមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top