អាមេរិក ៖ កីឡាករកំពូលក្បាច់គុនចម្រុះ MMA Jon Jones ត្រូវបានគេចាត់ទុកថា ជាអ្នកប្រយុទ្ធ MMA ដ៏អស្ចារ្យបំផុត ដោយរូបលោកបានរក្សា បាននូវខ្សែក្រវាត់ ទម្ងន់ធ្ងន់ UFC រាល់ការប្រកួតរបស់លោក ហើយលោកបាន អបអរជ័យជម្នះ របស់លោកជា មួយនឹងក្បាច់រាំអស្ចារ្យដល់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ក្នុងទីក្រុងញូវ យ៉ក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
កំពូលក្បាច់គុនចម្រុះ MMA Jones បានយកឈ្នះ ក្បាច់គុនចម្រុះ Stipe Miocic តាមរយៈការផ្តួលដៃគូរ បច្ចេកទេសក្នុង ព្រឹត្តិការណ៍ UFC 309 នៅ Madison Square Garden កាលពីយប់ថ្ងៃអាទិត្យ។
កាសែត The Guardian បានរាយការណ៍ថា លោក Trump បានចូលរួមក្នុងព្រឹត្តិការណ៍ នេះជាមួយនឹងឥស្សរជន ជាន់ខ្ពស់រួមទាំងមហាសេដ្ឋីលោក Elon Musk ប្រធាន UFC លោក Dana White ប្រធានសភាតំណាងរាស្រ្ត Mike Johnson កូនប្រុសរបស់ លោក Donald Jr. និង Eric តារាចម្រៀង Kid Rock និងទីប្រឹក្សាជាច្រើនដែលបាន កំណត់សម្រាប់តួនាទីក្នុងរដ្ឋបាលថ្មីរបស់លោក ដូចជា ដូចជា Robert F. Kennedy Jr. និង Tulsi Gabbard ។ បុរសវ័យ ៧៨ ឆ្នាំត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍នេះ។
សម្រាប់ការប្រកួត កីឡាករ Jones វ័យ ៣៧ ឆ្នាំបានវាយ សម្រុកយ៉ាង ខ្លាំងទៅលើកីឡាករ Miocic ដោយការទាត់បង្វិល មួយជើងចំ ពោះ ធ្វើឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតជាផ្លូវការ ។ បន្ទាប់ពីទទួលបានជ័យជម្នះកីឡាករ Jones បានសម្តែងការរាំអបអរដែលរំឮកពីចលនាហត្ថលេខារបស់លោក Trump ក្នុងអំឡុងពេលអាជីព នយោបាយរបស់លោក ។ បន្ទាប់មក លោកបាន ចង្អុលទៅលោក Trump ហើយបានលើកមេដៃ ដល់លោក ដោយទទួលបានការ អបអរសាទរ ពីប្រធានាធិបតីជាប់ឆ្នោត។
បន្ទាប់មកកីឡាករ Jones បានចេញសង្វៀន ក៏ទៅចាប់ដៃជាមួយលោក Trump ហើយមានពាក្យសម្តី២ ឬ៣ម៉ាត់ជាមួយលោក រីឯលោកMusk ដែលអង្គុយក្បែរ លោក Trump បានលើកដៃឡើង ហើយទះដៃអបអរ ចំពោះការគាំទ្រការ សម្តែងរបស់កីឡាករ Jones៕