យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាខ្សែប្រយុទ្ធក្លឹប Sporting CP កីឡាករ Viktor Gyokeres ដែលបច្ចុប្បន្នកំពុងរកគ្រាប់បាល់ទី៣២គ្រាប់ទៅហើយក្នុងរដូវកាលថ្មីនេះកំពុងបន្តភាពទាក់ទាញរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប។
ក្រៅតែពីគ្រាប់បាល់ ក្នុងលីគដល់ទៅ៣២គ្រាប់ ហើយនោះកីឡាករ ខ្សែប្រយុទ្ធស៊ុយ អែតរូបនេះ ថែមទាំងអាចស៊ុត បញ្ចូលទី ឲ្យជម្រើសជាតិ៤គ្រាប់ មកហើយដែរក្នុងការបង្ហាញខ្លួន នៅលីគកំពូលអឺរ៉ុបពានរង្វាន់ The Nations League ។
កីឡាករវ័យ២៦ឆ្នាំរូបនេះ បានធ្វើឲ្យដំណឹងកាន់តែផ្ទុះឡើង ចំពោះលទ្ធភាពដោះដូរក្លឹប របស់ខ្លួនគាត់ដោយ ក្នុងនោះសារភាពថា កំពុងទទួលបានការបញ្ចុះបញ្ចូល យ៉ាងខ្លាំងពីសំណាក់ ក្លឹបបិសាចក្រហម Man UTD ព្រមទាំង Bayern Munich និង Arsenal ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី