The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ភ្នាក់ងាររបស់កីឡាករ Radu Dragusin ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Spurs ត្រូវបានគេដឹងថាកំពុងពិភាក្សាគ្នា ជាមួយនឹង ក្លឹប Juventus និងក្លឹប Napoli ក្រោយពេល ដែលក្លឹបទាំងពីរ បានបង្ហាញចំណាប់ អារម្មណ៍ខ្លាំងជាមួយ នឹងខ្សែការពាររូបនេះ។
កីឡាករ Dragusin ទើបតែបានចូលរួម ជាមួយនឹងក្លឹប Spurs កាលពីខែមករាកន្លងមកនេះ ប៉ុណ្ណោះក្នុងតម្លៃខ្លួន ប្រមាណជា២១លានផោន ប៉ុន្តែហាក់ ដូចជាមិនសូវអាចបង្ហាញ ទំរង់លេងល្អ ជូនក្លឹបឡើយទាំងការ បង្ហាញខ្លួនសម្រាប់ ឈុតធំផង ។
យ៉ាងណាក្តីកុងត្រារបស់គាត់ បានទទួលការចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗ ដល់ទៅ២នៅលីគកំពូល អ៊ីតាលីដែលមានទាំង Napoli និង Juventus ។
ភ្នាក់ងារកីឡាករគឺលោក Florin Manea បានបង្ហាញនូវមោទនភាព ចំពោះចំណាប់អារម្មណ៍ របស់ក្លឹបធំៗ ទាំងពីរហើយបញ្ជាក់ការ ពិភាក្សាកំពុងធ្វើឡើង ដោយសង្ឃឹមថា នឹងអាចទទួលបានលទ្ធផល ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖ស៊ុនលី