កីឡា

គ្រូបង្វឹកជម្រើសជាតិ ៦០នាក់ ចូលរួមសិក្ខាសាលា ”ស្តីពីការពង្រឹង សមត្ថភាពគ្រូបង្វឹក ក្រុមកីឡាជម្រើសជាតិ”

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គ លេខាធិការគណៈកម្មាធិកាជាតិ អូឡាំពិកកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានអញ្ជើញអធិបតីភាព ក្នុងពិធីបើកវគ្គសិក្ខាសាលា ”ស្តីពីការពង្រឹង សមត្ថភាពគ្រូបង្វឹកក្រុមកីឡាជម្រើសជាតិ” រៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡានៅសាលប្រជុំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា សិក្ខាសាលា ”ស្តីពីការពង្រឹង សមត្ថភាពគ្រូបង្វឹកក្រុមកីឡាជម្រើសជាតិ” សម្រាប់ពេលនេះ ដោយសារលោកអ្នកអ្នកគ្រូជាជនគំរូក្នុងការអភិឌ្ឍនវិស័យកីឡាជំនាញដ៏សំខាន់បំផុតដែលមិនអាចខ្វះ។ លោកគ្រូអ្នកគ្រូជាគ្រូបង្វឹកក្រុមកីឡាជម្រើសជាតិ ទទួល បានចំណេះ ដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់ដឹកនាំបង្ហាត់ កីឡាករ-កីឡាការិនី ជម្រើសជាតិដណ្តើម មេដាយពីការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និង ប្រកួតកីឡាអន្តរជាតិនានា ។

លោករដ្ឋលេខាធិការ ក្រសួងអប់រំ បានបញ្ជាក់ថា ការជំរុញ និងការអភិឌ្ឍន៍គ្រូបង្វឹកជាយុទ្ធសាស្រ្ត ក្នុងការអភិឌ្ឍន៍ កីឡាកម្រិតខ្ពស់ ដើម្បីឲ្យកីឡាឈានដល់កម្រិតខ្ពស់បានល្អប្រសើរ គឺជាការផ្តល់ផែនការ និងយុទ្ធសាស្រ្តទំាងបច្ចេកទេស គុណធម៌បានពឹងលើគ្រូបង្វឹក ។ ផែនការរបស់ក្រសួងអប់រំ យុវជន និង កីឡាផ្តោតទៅលើគ្រូបង្វឹក ពីព្រោះគ្រូបង្វឹកជា អ្នកពង្រឹងបច្ចេកទេស ចំណែសហព័ន្ធពង្រឹង ផ្នែកការគ្រប់គ្រងមួយៗ ។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការប្រមូលផ្តុំក្រុមកីឡាជម្រើសជាតិចំនួន៨៧៨នាក់ លើ៣៩ប្រភេទកីឡា និង០១ ប្រភេទកីឡាជនមានពិការភាព រយៈពេល ០៦ខែ២៧ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១៨ខែវិច្ឆិ កា ឆ្នាំ២០២៤ ក្នុងនោះកីឡាករ ៤០៩នាក់ កីឡាការិនី១៨៨នាក់ គ្រូបង្វឹក១១៥នាក់ អនុរក្ស៤៧ នាក់ សរុប៧៥៩នាក់ និងកីឡាជនមានពិការភាព កីឡាករ ៦០នាក់ កីឡាការិនី៣៦នាក់ គ្រូបង្វឹក១៦ នាក់ អនុរក្ស០៧នាក់ សរុប១១៩នាក់ និងធ្វើការប្រមូលផ្តុំបន្តរយះពេល១ ខែ ៣ថ្ងៃ ហ្វឹកហាត់ក្នុង ស្រុក ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ហ្វឹកហាត់ក្រៅប្រទេស ៣៤ប្រភេទកីឡា រយៈ ពេល ១ខែ ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។

លោកប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាបានបន្តថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំស្ដីវគ្គសិក្ខាសាលា ”ស្តីពីការពង្រឹងសមត្ថភាពគ្រូបង្វឹកក្រុមកីឡាជម្រើសជាតិ”ធ្វើឡើងចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានគ្រូឧទ្ទេស ចំនួន០៨នាក់ សិក្ខាកាម ចំនួន៦០នាក់ ដែលជាគ្រូបង្វឹកក្រុម កីឡាជម្រើសជាតិ ដែលធ្វើការ ប្រមូលផ្តុំឆ្នាំ២០២៤ គោលបំណង នៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែម ពីលើចំណេះដឹង និងចែករម្លែកបទ ពិសោធន៍ ក្នុងការរៀបចំផែនការង្កាត់ ដល់កីឡាករ កីឡាការិនីជម្រើសជាតិ ទទួលបានគុណផលខ្ពស់ ឈានទៅរកការដណ្តើមមេដាយ ពីការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងប្រកួតកីឡាអន្តរជាតិនានា ៕

Most Popular

To Top