កីឡា

យល់ដឹងបន្ថែម អំពីកីឡាអូឡាំពិក ដែលប្រព្រឹត្តឡើង រៀងរាល់បួនឆ្នាំម្តង

AFP

កីឡាអូឡាំពិកគឺជាប្រភេទ កីឡាអន្តរជាតិចំរុះ ដែលត្រូវបានបែងចែកជាពីរ ព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ។
ព្រឹតិ្តការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើង ជារៀងរាល់បួនឆ្នាំម្តង ។ ព្រឹត្តិការណ៍កីឡាទាំង២នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងឆ្នាំ ជាមួយគ្នារហូតដល់ឆ្នាំ ១៩៩២។ ប៉ុន្តែក្រោយមក ពួកវាក៏ត្រូវពន្លាតពីគ្នាចំនួន២ឆ្នាំ ។ ដើមកំនើតកីឡាអូឡាំពិក (ភាសាក្រិច: Ολυμπιακοί Αγώνες; Olympiakoi Agones) ត្រូវបានកត់ត្រាទុកដំបូងក្នុងឆ្នាំ ៧៧៦មុនគ.ស ក្នុងទីក្រុងអូឡាំព្យ៉ា នៃប្រទេសក្រិច ហើយត្រូវបានប្រារព្ធធ្វើឡើងរហូតដល់ឆ្នាំ៣៩៣នៃគ.ស ។ ចំនាប់អារម្មណ៍អំពីការរស់ឡើងវិញ នៃកីឡាអូឡាំពិក ត្រូវបានសរសេរដំបូងដោយកវីនិពន្ធកំនាព្យជនជាតិក្រិច និងជានិពន្ធនាយកកាសែត លោក Alexandros Soutsos ក្នុងកំនាព្យរបស់គាត់ដែលមានចំនងជើងថា “Dialogue of the Dead” ក្នុងឆ្នាំ១៨៣៣[១]។ លោក អេវ៉ង់ងហ្គេឡូស ហ្សាបប៉ា (Evangelos Zappas) គឺជាអ្នកឧបត្ថមគាំទ្រដំបូងចំពោះកីឡាអូឡាំពិកទំនើបក្នុងឆ្នាំ១៨៥៩។ គាត់បានចំនាយទៅលើការតុបតែងពហុកីឡាដ្ឋានប៉ាណាស្ស៊ីណៃកូ (Panathinaiko Stadium ) សំរាប់ការប្រកួតកីឡាអូឡាំពិកដែលបានប្រារព្ធធ្វើឡើងនៅទីនោះក្នុងឆ្នាំ១៨៧០ និងឆ្នាំ១៨៧៥ [២]។ ទាំងនេះត្រូវបានចុះផ្សាយក្នុងកាសែត និងបោះពុម្ព ផ្សាយទូទាំងពិភពលោក ដោយរួមទាំងទស្សនាវដ្តីឈ្មោះ London Review ដែលបានសរសេររៀបរាប់ អំពីកីឡាអូឡាំពិក នៃការផ្អាកបន្តការប្រារព្ធធ្វើអស់ ជាច្រើនសតវត្សរ៍ ហើយត្រូវបានប្រារព្ធធ្វើឡើងវិញនាពេលថ្មីៗនេះ។

គណកម្មការកីឡាអូឡាំពិកអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៤ ដោយអ្នកដែលបានទទួលពាន់រង្វាន់ណូបែលជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិតបង្កើតគឺលោក ព្យែរ ហ្វេ្រឌី បារុន ដឺ គូប៊ែរតាំង (Pierre Frédy, Baron de Coubertin)។ គណកម្មការរៀបចំកីឡាអូពិកអន្តរជាតិ បានរៀបចំកីឡាអូឡាំពិកលើកដំបូងនៅឆ្នាំ១៨៩៦ ដែលប្រារព្ធធ្វើនៅក្រុង អាតែន ប្រទេសក្រិច។ អ្នកចូលរួមក្នុងកីឡាអូឡាំពិកនេះបានកើនឡើង ដោយរាប់បញ្ចូលទាំងអត្តពលករស្ទើរតែគ្រប់ប្រទេសទូទាំងពិភពលោក។.

Most Popular

To Top