ខេត្តកំពង់ឆ្នាំង ៖ វគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូជំនាញកម្រិត១(Academy Level 1 In Aerobic Gymnastics, National Development Youth, Training Camp and Talent Identification) ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេស ជូនដល់គ្រូ បង្វឹកកម្រិត១ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០៤ នៅខេត្តកំពង់ឆ្នាំង បានបញ្ចប់ដោយជោគជ័យ វគ្គនេះរៀបចំដោយសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍ថា ផ្អែកតាមផែនការសកម្មភាពឆ្នាំ២០២៤ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហការណ៍ជាមួយក្រសួងអប់រំ យុវជន និងកីឡា វគ្គបណ្តុះបណ្តាលបច្ចេ កទេសគ្រូជំនាញកម្រិត១(Academy Level 1 In Aerobic Gymnastics, National Development Youth, Training Camp and Talent Identification) ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ ប្រភេទកីឡាកាយសម្ព័ន្ធឲ្យទទួលបានការយល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឲ្យបានល្អសម្រាប់ ចំណេះជំនាញមួយនេះ។
ដើម្បីជ្រើសរើសបាននូវកីឡាករ-កីឡាការិនីវ័យក្មេងត្រឹមត្រូវតាមគោលការណ៍នៃការកំណត់អត្ត សញ្ញាណកីឡាទេព្យកោលស្យ និងឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិនាពេលខាងមុខ ជា ពិសេស គឺពង្រឹងសមត្ថភាពបច្ចេកទេសគ្រូជំនាញប្រភេទកីឡាកាយសម្ព័ន្ធឲ្យកាន់តែមានភាពច្បាស់លាស់លើការងារ ជំនាញមួយនេះ ទាំងគុណភាព និងបរិមាណ។

អគ្គលេខាធិការបានបន្តថា វគ្គនេះគាំទ្រដោយ កញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា បាន ទម្លាក់ជូនសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក្នុងគោលបំណងពន្លឿន ពង្រឹងការអភិវឌ្ឍធនធានសមត្ថភាពបច្ចេកទេស ក្នុងកញ្ចប់បណ្តុះបណ្តាលធនធានមនុស្ស ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ។ វគ្គបច្ចេកទេសគ្រូជំនាញកម្រិត១ (Academy Level 1 In Aerobic Gymnastics, National Development Youth, Training Camp and Talent Identification)នេះ ត្រូវបានអញ្ជើញមកបង្រៀន ដោយគ្រូឧទ្ទេស លោក ណយ ផាណា និងអ្នកគ្រូជំនួយ កញ្ញា សោ សុគីម ជាគ្រូជំនាញ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលមានកម្រិត បច្ចេកទេស និងមានបទពិសោធផ្នែករដ្ឋបាលកីឡា FIG Academy Level I and Level II in Artistic and Aerobic Gymnastics and sports Administration។

លោក ណយ ផាណា បានបញ្ជាក់ថា ឆ្លងកាត់ការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង សិក្ខាកាមទាំង២២នាក់ មាននារី ៨នាក់រួមមាននិទ្ទេសល្អចំនួន ១៣ នាក់ស្មើ ៥៩,០៩ ភាគរយ និទ្ទេសល្អបង្គួរចំនួន ៥នាក់ស្មើ ២,៧២ភាគរយ និងនិទ្ទេសមធ្យម ចំនួន ៤នាក់ស្មើ១៨,១៨ ភាគរយ ។ ឆ្លងកាត់ការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងរបស់សិក្ខាកាមចាប់ពីថ្ងៃ១៧-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានបង្ហាញឱ្យឃើញអំពីការយល់ដឹងបន្ថែមលើទ្រឹស្តី ជាមួយការអនុវត្តជាក់ស្តែងផ្ទាល់លើប្រភេទកីឡាកាយសម្ព័ន្ធ វគ្គគ្រូបង្វឹកកម្រិត១ (Academy Level 1 In Aerobic Gymnastics, National Development Youth, Training Camp and Talent Identification) ព្រមទាំងលើកកម្ពស់ នូវកម្រិតសមត្ថភាពបច្ចេកទេស និងដកស្រង់បាននូវបទពិសោធន៍ល្អៗ ថ្មីៗថែមទៀតរវាងគ្រូ និងកីឡាករ-កីឡាការិនីមកពីបណ្តាក្លឹបផ្សេងគ្នា និងបង្កើនសមត្ថភាព កម្រិតគុណផលបច្ចេកទេស ជូនដល់កីឡាករ កីឡាការិនី និងជាពិសេសវគ្គនេះទទួលបានការយល់ដឹងដល់លោកគ្រូ អ្នកគ្រូអំពីការផ្លាស់ប្តូរច្បាប់ថ្មី ២០២៥-២០២៨ ផងដែរ។
បើសិនមានលទ្ធភាពធ្វើការសិក្សាតាមរយៈសិក្ខាសាលា ការបើកវគ្គបច្ចេកទេសគ្រូជំនាញ ឬធ្វើការបោះជំរំ (Training Camp)ឱ្យបានញឹកញាប់ជារៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកាន់តែមានការយល់ដឹង លើបច្ចេកទេសជំនាញ ជាពិសេសបានលើកកម្ពស់កម្រិតគុណផលបច្ចេកទេសខ្ពស់ជូនដល់កីឡាករ កីឡាការិនីនៃប្រភេទ កីឡាកាយសម្ព័ន្ធកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជា ឈានទៅរកសក្តានុពល ឧត្តមភាព និងភាពជោគជ័យជូនប្រទេសជាតិ មាតុភូមិ ពីការប្រកួត ជាលក្ខណៈអន្តរជាតិនានា ជាពិសេសឆ្ពោះទៅកាន់កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅ ប្រទេសថៃ ។

សូមអរគុណចំពោះការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់លទ្ធភាព និងការគាំទ្រផ្សេងៗ ដូចជាវគ្គបណ្តុះបណ្តាលគ្រូជំនាញកម្រិត១ ថ្នាក់ជាតិ កម្រិតអន្តរជាតិ ចៅក្រមថ្នាក់ជាតិ និងចៅក្រមអន្តរជាតិ និងសូមថ្លែង អំណរគុណនូវការសម្របសម្រួលទីតាំងពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ប្រកបដោយការទទួលខុសត្រូវ ស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ៕

