ទីក្រុងឌូបៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម របស់ប្រតេសប្រេស៊ីល លោក Neymar បានពង្រីកផលប័ត្រ អចលនៈទ្រព្យ របស់លោកដោយទិញផ្ទះមួយ នៅទីក្រុងឌូបៃក្នុងតម្លៃ ៤៣ លានផោន ស្មើនឹង ៥៤.៤ លានដុល្លារអាមេរិក ។
យោងតាមសារព័ត៌មាន Daily Mail បាននិយាយថា ទ្រព្យសម្បត្តិចុងក្រោយបង្អស់ របស់លោក Neymar ជាអគារ Sky-Mansion Penthouse នៅលំនៅដ្ឋាន Bugatti របស់ទីក្រុងឌូបៃ មានលក្ខណៈពិសេសដ៏ប្រណីត រួមទាំងជណ្តើរយន្តឯកជន ដែលដឹកជញ្ជូនយានជំនិះ ដោយផ្ទាល់ទៅកាន់មាត់ទ្វារ របស់លោក និងអាងហែលទឹកផ្ទាល់ខ្លួន ។
លើសពីនេះ អចលនទ្រព្យនេះមាន កន្លែងហាត់ប្រាណ និងក្លឹបសម្រាប់តែសមាជិកផ្តាច់មុខ ។ អ្នកអភិវឌ្ឍន៍របស់ខ្លួន គឺក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ Binghatti បានកត់សម្គាល់ថា ផ្ទះជួលអាចមើលឃើញ French Riviera” និងផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុងឌូបៃ ។
ការទិញនេះនៅពេលដ៏លំបាកមួយសម្រាប់លោក Neymar ដែលអាជីពរបស់លោកត្រូវបានរងផលប៉ះពាល់ដោយរបួសចាប់តាំងពីការចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ១៣០ លានផោនក្នុងមួយឆ្នាំជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal ក្នុងឆ្នាំ ២០២៣ ។
កាលខែតុលា ឆ្នាំ ២០២៣ កីឡាករបាល់ទាត់ប្រេស៊ីលរូបនេះ ខកខានភាគច្រើននៃរដូវកាលមុន។ ការរងរបួសថ្មីៗនេះ បានជំរុញឲ្យមានការរំពឹងទុកថា កុងត្រារបស់លោកត្រូវបានកាត់បន្ថយ នៅក្នុងខែមករាខាងមុខ៕