ភ្នំពេញ៖ លោក វ៉ា វណ្ណៈ អគ្គនាយករងតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគ្រូបង្វឹកទំាង ៦០នាក់ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២វ៤ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គសិក្ខាសាលា ”ស្តីពីការពង្រឹង សមត្ថភាពគ្រូបង្វឹកក្រុមកីឡាជម្រើសជាតិ” រៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក វ៉ា វណ្ណៈ បានមានប្រសាសន៍ថា សិក្ខាសាលា ”ស្តីពីការពង្រឹង សមត្ថភាពគ្រូបង្វឹកក្រុមកីឡាជម្រើសជាតិ” សម្រាប់ពេលនេះ ដោយសារលោកអ្នកអ្នកគ្រូជាជនគំរូក្នុងការអភិឌ្ឍវិស័យកីឡាជំនាញដ៏សំខាន់បំផុតដែលមិនអាចខ្វះ។ លោកគ្រូអ្នកគ្រូជាគ្រូបង្វឹកក្រុមកីឡាជម្រើសជាតិ ទទួលបានចំណេះ ដឹង និងបទពិសោធន៍ថ្មីៗសម្រាប់ដឹកនាំបង្ហាត់កីឡាករ-កីឡាការិនី ជម្រើសជាតិដណ្តើម មេដាយពីការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និង ប្រកួតកីឡាអន្តរជាតិនានា។

លោក អគ្គនាយករងបានបញ្ជាក់ថា ការជំរុញ និងការអភិឌ្ឍគ្រូបង្វឹកជាយុទ្ធសាស្រ្តក្នុងការអភិឌ្ឍន៍កីឡាកម្រិតខ្ពស់ ដើម្បីឲ្យកីឡាឈានដល់កម្រិតខ្ពស់បានល្អប្រសើរ គឺជាការផ្តល់ផែនការ និងយុទ្ធសាស្រ្តទំាងបច្ចេកទេស គុណធម៌បានពឹងលើគ្រូបង្វឹក ។ ផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡាផ្តោតទៅលើគ្រូបង្វឹក ពីព្រោះគ្រូបង្វឹកជាអ្នកពង្រឹងបច្ចេកទេស ចំណែសហព័ន្ធពង្រឹងផ្នែកការគ្រប់គ្រងមួយៗ។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំស្ដីវគ្គសិក្ខាសាលា”ស្តីពីការពង្រឹងសមត្ថភាពគ្រូបង្វឹកក្រុមកីឡាជម្រើសជាតិ”ធ្វើឡើងចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានគ្រូឧទ្ទេសចំនួន ៨នាក់ សិក្ខាកាម ចំនួន៦០នាក់ ជាគ្រូបង្វឹកក្រុមកីឡាជម្រើសជាតិដែលធ្វើការប្រមូលផ្តុំឆ្នាំ ២០២៤ គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករម្លែកបទ ពិសោធន៍ ក្នុងការរៀបចំផែនការង្កាត់ ដល់កីឡាករ កីឡាការិនីជម្រើសជាតិ ទទួលបានគុណផលខ្ពស់ ឈានទៅរកការដណ្តើមមេដាយពីការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងប្រកួតកីឡាអន្តរជាតិនានា៕






ដោយ៖ លី ភីលីព
