ប្រកួតយប់មិញនេះម្ចាស់ផ្ទះ Man City រងគ្រោះធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារតែមិនអាច រកគ្រាប់បញ្ចូលទីបានសោះ ហើយបានបរាជ័យ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ដល់ទៅ៤ទល់នឹង០ ជាមួយនឹងក្រុមភ្ញៀវ Spurs ។
Spurs បើកប្រកួតបាន១៣នាទីស៊ុតបាន ១គ្រាប់ធ្វើបានដោយ Maddison ហើយបន្ទាប់មកថែមមួយគ្រាប់ទៀត ដោយកីឡាករដដែលនៅនាទីទី២០។
ការប្រកួតអូសបន្លាយដល់តង់ទី២ភ្លាម Porro បន្ថែមមួយគ្រាប់នាទីទី៥២ និងចុងក្រោយតង់នាទីទី៩០ បូក៣កីឡាករ Johnson បន្ថែមគ្រាប់បាល់ទី៤។
Man City យប់មិញនេះគឺជាបរាជ័យជាប់គ្នា៣ប្រកួត មកហើយនៅរដូវកាលនេះ ទោះបីជាស្ថិតនៅលេខរៀងទី២ បណ្តោះអាសន្នមាន២៣ពិន្ទុក្តីខណៈដែល Spurs មាន១៩ពិន្ទុឈរនៅលេខរៀងទី៦ ៕
ប្រែសម្រួល៖ស៊ុនលី