The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាវិរៈបុរសក្លឹបលោក Ruud van Nistelrooy ដែលបានជួយ ដឹកនាំក្លឹបបិសាចក្រហម Man UTD បណ្តោះអាសន្ន កាលពីពេលកន្លងមក ទៅមុនការមកដល់របស់លោក Ruben Amorimនោះប្រហែលជាអាច ទទួលបានឳកាសផ្ទួនៗ។
ចាកចេញពីកីឡាដ្ឋាន Old Trafford បានប៉ុន្មានថ្ងៃមានលេចឬថា គាត់នឹងអាចទទួលបានឳកាស ជាក្រូបង្វឹកនៅក្លឹបលីគកំពូល របស់អង់គ្លេស ឬអាល្លឺម៉ង់។
បុរសជនជាតិហូឡង់រូបនេះ បានចូលរួម ជាមួយ នឹងក្រុមដឹកនាំរបស់ លោក Erik ten Hag កាលពីរដូវក្តៅឆ្នាំទៅ ប៉ុន្តែដោយសារការ បណ្តេញចេញលោក ten Hag ទើបធ្វើឲ្យលោក Nistelrooy ទទួលបានឳកាសដឹកនាំបណ្តោះអាសន្នឲ្យ Man UTD ។
គួរឲ្យដឹងដែរថាក្លឹបនៅអាល្លឺម៉ង់ បានព្យាយាមទាក់ទង មកបុរសវ័យ៤៨ឆ្នាំរូបនេះ ប៉ុន្តែជឿជាក់ថា គាត់ប្រហែលអាចពិចារណា សំណើរបស់ក្លឹបនៅអង់គ្លេស Leicester City ទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី