កីឡា

លោក រិទ្ធ ឌីកា ៖ ការប្រកួតមិត្តភាព ធ្វើឡើងដើម្បីមិត្តភាព សុខភាព និងជំរុញឲ្យយុវជន ទំាំងអស់លេងកីឡា

ភ្នំពេញ ៖ ក្រោយពីបញ្ចប់ការប្រកួតមិត្តភាព អន្តរជាតិជាមួយក្រុមបាល់ទាត់ វ័យចាស់សិង្ហបុរី កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកីឡដ្ឋានបាល់ទាត់ស្តាតចាស់ ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM ក្រោមការដឹកនាំដោយ លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានធ្វើការប្រកួតមិត្តភាព ជាមួយក្រុមបាល់ទាត់រដ្ឋបាល ខេត្តសៀមរាប នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់ វ័យចាស់ K8 FOOTBALL TEAM បានប្រាប់តាមអនឡាញឲ្យដឹងថា ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM របស់លោកបានមិត្តភាព កម្តៅសាច់ដុំ ជាមួយក្រុមបាល់ទាត់រដ្ឋបាល ខេត្តសៀមរាប ក្នុងនោះក្រុមលោកបានចាញ់ ដោយបច្ចេកទេសលទ្ធផល ២ទល់៣ ។

ការប្រកួតមិត្តភាពជាតិ និងអន្តរជាតិរបស់ក្រុម K8 ធ្វើឡើងក្នុងគោលបំណង រឹតចំណងមិត្តភាព រវាងក្រុមបាល់ទាត់វ័យចាស់ និងក្រុមបាល់ទាត់ផ្សេង ដើម្បីផ្សព្វផ្សាយ ព្រមទំាងជំរុញឲ្យយុវជន តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជានាំគ្នាលេង កីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីយុវជនម្នាក់ទៅយុវជនម្នាក់ទៀត ។

លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានបញ្ជាក់ថា ការប្រកួតមិត្តភាពនេះជាការប្រកួតមិត្តភាពមួយ ដើម្បីរឹតចំណងរវាងក្រុមទំាង ២។ ក្រុមប្រមូលផ្តុំកីឡាករបាល់ទាត់វ័យចាស់ អតីតជម្រើសជាតិកម្ពុជា និង គ្រូបង្វឹកកីឡាបាល់ទាត់កម្ពុជា និងផ្ដោតតែលើសុខភាព និងលេងដើម្បីបង្ហាញពីការចូលរួមលេង កីឡាទាំងអស់គ្នាស្រប តាមអនុសាសន៍របស់សម្ដេច “ប្រជាពលរដ្ឋម្នាក់លេងកីឡា យ៉ាងហោចណាស់មួយមុខ” ៕

Most Popular

To Top