កីឡា

Man City ពិតជាមានបញ្ហាក្រោយនាំមុខ ៣គ្រាប់ ទៅហើយប្រកួតប៉ះ Feyenoord យប់មិញ

ការប្រកួតក្នុងក្របខណ្ឌ Champions League កាលពីយប់មិញរវាងក្រុម Man City និងក្រុមហូឡង់ Feyenoord បានបញ្ចប់ទៅក្នុងលទ្ធផល៣ទល់នឹង៣។

ប៉ុន្តែយ៉ាងណាក្តីអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាក្រុម Man City គឺជាអ្នកស៊ុតបញ្ចូលទីបាន៣គ្រាប់នាំមុខមុនរួចទៅហើយដល់នាទីទី៥៣បែរជាបានបណ្តោយឲ្យក្រុម Feyenoord អាចរកគ្រាប់បាល់បានតាមស្មើមកវិញ។

បញ្ហាខ្សែការពាររបស់ Man City ប្រហែលជាឬសគុលនៃបញ្ហារបស់ក្រុមមួយរយៈចុងក្រោយ ដែល៦ប្រកួតមកហើយនៅគ្រប់ ការប្រកួត Man City នៅមិនទាន់រកជ័យជំនះនៅឡើយ។

យប់មិញនេះបើកគ្រាប់បាល់ដំបូងធ្វើបានដោយ Haaland នៅនាទីទី៤៤និង ១គ្រាប់ទី២ដោយ Gundagan និងគ្រាប់ទី៣ដោយ Haaland ដដែលនាទីទី៥៣ប៉ុន្តែ តាមពីក្រោយវីញដោយក្រុម Feyenoord នៅនាទីទី៧៥មួយគ្រាប់នាទីទី៨២ មួយគ្រាប់និងនាទីទី៨៩មួយគ្រាប់ទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top