The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Enzo Maresca បានអះអាងថាលោកពិត ជាមានបំណងចង់រក្សាទុកកីឡាករ Christopher Nkunku ទោះបីជាកំពុងមានព័ត៌មាន អំពីការចាកចេញទៅ ចូលរួមជាមួយនឹងបិសាចក្រហម Man UTD ក្តី។
រដូវកាលកន្លមកនេះកីឡាករ Nkunku មិនសូវទទួលបានឳកាស ក្នុងការបង្ហាញខ្លួន លេងឲ្យក្លឹបតោខៀវ Chelsea នោះទេដោយកីឡាករវ័យ២៧ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ១៨ប្រកួតប៉ុណ្ណោះនិង១ដងក្នុងនាមជាឈុត១១នាក់ដំបូងបរស់ក្រុមនៅក្នុងការប្រកួតលីគ។
លោក Maresca បានចេញមកពន្យល់ថា កីឡាករខ្សែ បម្រើរូបនេះ មិនសូវបានបង្ហាញវត្តមាន ដោយសារតែក្លឹប ត្រូវការរក្សាតុល្យភាព នៅក្នុងតំបន់បម្រើ ជាពិសេសក្នុងគ្រាដែលក្លឹបសំបូរ ទៅដោយកីឡាករដែលលេង ក្នុងតំណែងដូចគ្នានេះ ។
គួរឲ្យដឹងដែរថាទំរង់លេងរបស់ Nkunku មិនអន់នោះទេដោយអាចរកបាន៦គ្រាប់ ក្នុងការប្រកួតនៅពាន Conference League និង៣គ្រាប់ នៅការប្រកួត EFL Cup ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី