កីឡា

Nistelrooy សម្រេចជ្រើស យកការងារជាគ្រូបង្វឹក នៅលីគកំពូលអង់គ្លេស

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា លោក Ruud van Nistelrooy បានសម្រេចចិត្តទទួល យកការងារជាគ្រូបង្វឹក នៅលីគកំពូលអង់គ្លេស ហើយបន្ទាប់ពីបានចាកចេញ ពីក្លឹបបិសាចក្រហម Man UTD។

លោក Nistelrooy ត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាគ្រូបង្វឹករបស់ក្លឹប Leicester City បន្ទាប់ពីគ្រូបង្វឹកលោក Steve Cooper ត្រូវបានក្លឹបនេះបណ្តេញចេញ ។ គេបានដឹងទៀតដែរថា គ្រូបង្វឹកជនជាតិហូឡង់រូបនេះធ្លាប់ត្រូវបានក្លឹប Leicester City សុំធ្វើការចរចា ជាច្រើនដងរួចមកហើយ។

តាមផែនការបុរសវ័យ៤៩ឆ្នាំរូបនេះ នឹងអាចត្រូវបានគេប្រកាស ជាផ្លូវការជាគ្រូបង្វឹករបស់ក្លឹប Leicester City នៅក្រោយការប្រកួតរបស់ក្រុមប៉ះ នឹងក្រុម Brentford នៅសប្តាហ៍ក្រោយនេះហើយ។

គួរឲ្យដឹងដែរថាលោក Nistelroroyធ្លាប់ធ្វើការ ជាគ្រូបង្វឹករបស់ក្លឹប PSV Eindhoven នៅហូឡង់ និងធ្លាប់លើកពានរង្វាន់ KNVB Cup កាលពីចុងរដូវ កាល២០២២-២០២៣ផងដែរជូនក្លឹប ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top