The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានកំពុងតែពិចារណាទៅលើកីឡាករ ខ្សែការពារឆ្នើមម្នាក់របស់ក្លឹប AC Milan កីឡាករ Theo Hernandez ដើម្បីមកពង្រឹងតំបន់ខ្សែការពាររបស់ខ្លួន ។
គ្រូបង្វឹកថ្មីលោក Ruben Amorim មើលទៅពិតជាពេញចិត្តទៅនឹងទំរង់លេង របស់ Hernandez ខ្លាំងណាស់ហើយកំពុងបន្ត ពិភាក្សាជាមួយនឹងក្លឹប ដើម្បីអាចចរចានាំយកកីឡាករ ខ្សែការពារបារាំងរូបនេះមករួមក្លឹប បានក្នុងតំណែងជាខ្សែការពារស្លាបឆ្វេង ។
កីឡាករ Hernandez វ័យ២៧ឆ្នាំបច្ចុប្បន្នទោះបីជាយ៉ាងណាក្តី គឺជាកូនសោរដ៏សំខាន់របស់គ្រូបង្វឹក លោក Paulo Fonseca ដែលជាគ្រូបង្វឹករបស់ក្លឹប AC Milan ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏បានទទួលទំនុកចិត្តឲ្យកាន់តំណែង ជាប្រធានក្រុមផងដែរដូច្នេះការផ្ទេរខ្សែការពារ ដ៏មានសក្តានុពលនេះគឺមិនមែនជារឿងងាយស្រួលពេកនោះទេ៕
ប្រែសម្រួល៖ស៊ុនលី