កីឡា

Man UTD បញ្ជូនភ្នាក់ងារកីឡាករមកជួបតារាឆ្នើម Geovany Quendaរបស់ក្លឹប Sporting CP

afp

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានបើកការចរចាគ្នាហើយជាមួយនឹងភ្នាក់ងារកីឡាករ Geovany Quenda ខណៈដែលគ្រូបង្វឹកថ្មីលោក Ruben Amorim នឹងត្រូវដាច់ខាតនាំយកកីឡាករចំណូលថ្មីមករួមក្លឹបនៅរដូវក្តៅនេះ។

ប្រភពដដែលបានសរសេរទៀតថាភ្នាក់ងារកីឡាករ Geovany Quendaបានចាប់ផ្តើមចរចាជាមួយនឹង Man UTD ប៉ុន្តែយ៉ាងណាក្តីការផ្ទេរនឹងមិនអាចធ្វើបានឡើងភ្លាមនៅ ខែមករានេះឡើយពោលគឺរហូតទៅដល់រដូវក្តៅឆ្នាំក្រោយ។

កីឡាករ Geovany Quendaដុះចេញពីថ្នាលរបស់យុវជនក្លឹប Benfica និងបានផ្ទេរមកចូលរួម Sporting តាំងតែពីវ័យបាន ១២ឆ្នាំហើយជាពេលវេលាដែលកាត់ចាប់ផ្តើមរឹងម៉ាំ និងបង្ហាញទំរង់លេងល្អកាន់តែខ្លាំងឡើងនៅទីនោះ។

កាលពីខែមុន Quenda បានក្លាយទៅជាកីឡាករវ័យក្មេងជាងគេបំផុតរបស់ប្រវត្តិសាស្ត្រក្លឹប ដែលអាចស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងលីគកំពូលរបស់ប៉ទុយហ្គាល់ ដែលកន្លងមកធ្លាប់បានគ្រប់គ្រងកំណត់ត្រាដោយកីឡាករ Cristiano Ronaldo៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top