The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករឆ្នើមវ័យក្មេង Gabri Veiga ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Al Ahli កំពុងក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញរបស់ក្លឹប Man City និងក្លឹប Real Madrid ផងដែរ។
ក្នុងវ័យទើបតែ ២១ឆ្នាំកីឡាកររូបនេះធ្លាប់លេងនៅ Celta Vigo មុនពេលផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Al Ahli ក្នុងតម្លៃខ្លួន ២៥លានផោន ជាមួយនឹងកុងត្រាររយៈពេល ៣ឆ្នាំហើយមកទល់ពេលនេះនៅសេសសល់ពេលវេលាត្រឹមតែ ១៨ខែទៀតប៉ុណ្ណោះ។
រំលឹកដែរថាកាលពីគ្រានោះមានការរិះគន់ជាច្រើន បានបង្ហាញពីភាពមិនពេញចិត្តទៅនឹងការដោះដូរកីឡាកររូបនេះទៅអារ៉ាប់រួមទាំង Toni Kross ផងដែរ។ការមកដល់លីគកំពូលអារ៉ាប់កីឡាកររូបនេះបានបង្ហាញខ្លួនពេញលេញ ហើយអាចរកគ្រាប់បាល់បាន ៤គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន ១គ្រាប់ប៉ុណ្ណោះមកទល់ពេលនេះ៕
ប្រែសម្រួល៖ ស៊ុនលី