យោងតាមការចេញផ្សាយរបស់ The Goal កីឡាករប្រយុទ្ធស្លាប Luis Diaz ដែលកំពុងមានកុងត្រា រយៈពេលវែងជាមួយនឹងក្លឹប Liverpool នោះបែរជាកំពុងកើតបញ្ហាថ្មី តាមរយៈកុងត្រានេះទៅវិញ។
កុងត្រាដែលមានសុពលភាព រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែកីឡាករនិងក្លឹបកំពុងពិភាក្សាគ្នា នៅមិនទាន់ចេញនៅឡើយ ចំពោះការប៉ុនប៉ង់តម្លើងប្រាក់កម្រៃ របស់កីឡាករហើយជឿជាក់ថា នឹងបន្តជាប់គាំងបន្ថែមទៀត ។
ក្នុងគ្រានេះក្លឹបបារាំង PSG បានចាប់ផ្តើមស្វែងរកឳកាសក្នុង ការចរចានិងពិនិត្យលទ្ធភាពក្នុងការផ្ទេរកុងត្រា របស់កីឡាករកូឡំប៊ីរូបនេះមកទឹកដី បារាំងចំណែកឯ Barcelona ក៏បានមើលឃើញថា Diaz ថាជាគោលដៅគួរឲ្យទាក់ទាញផងដែរ ។
បច្ចុប្បន្ន Diaz គឺជាកម្លាំងដ៏សំខាន់របស់ Liverpool ជួយឲ្យក្លឹបកំពុងស្ថិតនៅកំពូលតារាងលីគកំពូលអង់គ្លេស និងកំពូលតារាងក្នុងពានរង្វាន់ ក្របខណ្ឌ Champions League ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី