The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Mo Salah បានបង្ហើបអំពីបំណង ក្នុងការផ្ទេរទៅចូលរួម ជាមួយនឹក្លឹបអ្នកមានបារាំង PSG ហើយនៅរដូវក្តៅក្រោយ។
ប្រភពដដែលបានសរសេរថា ភ្នាក់ងារកីឡាករ បានធ្វើការចរចាជាច្រើន ដងរួចមកហើយជាមួយនឹងក្លឹប PSG ចំពោះកិច្ចការងារនេះ ។ ក្លឹប PSG ចាប់តាំងតែ ពីការចាកចេញរបស់កីឡាករ Kylian Mbappe មកនៅតែបន្តស្វែង រកកីឡាករ ខ្សែប្រយុទ្ធ ជួរមុខម្នាក់នៅឡើយ។
គួរឲ្យដឹងដែរថា PSG បានបរាជ័យក្នុង ការចុះកុងត្រានាំយកកីឡាករ Jadon Sancho, Kvaratskhelia និងកីឡាករខ្សែ ប្រយុទ្ធជាច្រើនរួបទៀត តាំងតែពីរដូវក្តៅកន្លងមក ។
ដូច្នេះប្រសិនបើ Liverpool និង Salah មិនព្រមបន្តកុងត្រាថ្មី ជាមួយគ្នាទេនោះមានន័យថា វានឹងក្លាយទៅ ជាឳកាសសម្រាប់ក្លឹប ក្នុងការនាំយកកីឡាករ អេហ្ស៊ីបរូបនេះមកបារាំង៕
ប្រែសម្រួល៖ស៊ុនលី