កីឡា

Liverpool បន្តយក៣ពិន្ទុ ដ៏សំខាន់ពី Man City យប់មិញ

AFP

ប្រកួតដ៏សំខាន់មួយរបស់ Liverpool ដែលត្រូវប៉ះជាមួយ នឹងម្ចាស់ជើងឯកអង់គ្លេសចាស់ រដូវកាលមុន Man City នៅទឹកដី Anfield ប៉ុន្តែក្រុមមិនបាន ធ្វើឲ្យអ្នកគាំទ្រ ខកចិត្តឡើយ។

លទ្ធផល២ទល់នឹង០ បានធ្វើឲ្យ Liverpool អាចយកបានបន្ថែម៣ ពិន្ទដ៏ចាំបាច់ទៀត នៅសប្តាហ៍នេះ ដើម្បីអាចបន្តស្ថិត នៅលេខរៀងកំពូល តារាងបន្តទៀត។

៣ពិន្ទុដែលរកបាននឹងធ្វើឲ្យ Liverpool មាន៣៤ពិន្ទុ ក្នុងដៃឈរ នៅកំពូលតារាងខណៈក្រុមលេខរៀងទី២ Arsenal មាន២៥ពិន្ទុហើយ Man City បានធ្លាក់ទៅដល់លេខរៀងទី៥ ទៅហើយមាន២៣ពិន្ទុ។

គួរឲ្យដឹងដែរថា២គ្រាប់ ដែលរកបានធ្វើបាន ដោយកីឡាករ Gakpo នៅនាទីទី១២និងមួយគ្រាប់ទៀតដោយ Salah ជាបាល់១១ម៉ែត្រ ធ្វើបាននៅនាទីទី៧៨៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top