កីឡា

សារព័ត៌មានឥណ្ឌូនេស៊ី ៖ ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម ជាក្រុមខ្លាំងបំផុត ក្នុងព្រឹត្តិការណ៍ AFF Cup

VN Express

ឥណ្ឌូនេស៊ី ៖ យោងតាមកាសែត កីឡារបស់ឥណ្ឌូនេស៊ី Bola បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមបាល់ទាត់ជម្រើសជាតិថៃ ហាក់ដូចជាសម្រាកក្នុងការរៀប ចំរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ AFF Cup 2024 នាពេលខាងមុខ វៀតណាមកំពុងប្រកួតប្រជែងខ្លាំងបំផុត យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

ក្នុងការវិភាគលើក្រុមមុនការ ប្រកួតជើងឯក អាស៊ីអាគ្នេយ៍ឆ្នាំនេះ Bola បានរាយបញ្ជីវៀតណាម ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងសិង្ហបុរីជាក្រុមប្រជែងកំពូល។ វៀតណាមស្ថិតនៃការប្រកួតក្នុងយុគសម័យថ្មី បន្ទាប់ពីបណ្តេញគ្រូបង្វឹកដ៏ល្បី Philippe Troussier កាលពីខែមីនា ។

ទម្រង់លេងរបស់ក្រុមជម្រើសជាតិបានជួបការលំបាកក្នុងប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងទម្រង់លេងដ៏ខកចិត្តនៃការប្រកួត Asian Cup និង វគ្គជម្រុះ World Cup បន្ទាប់ពីធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ១០០ ដល់លេខ១១៦ ក្នុងចំណាត់ ថ្នាក់របស់ FIFA សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានតែងតាំងគ្រូបង្វឹក កូរ៉េខាងត្បូង Kim Sang-sik ជាមួយនឹងក្តីសង្ឃឹមថា យ៉ាងហោចណាស់អាចឡើង ដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2024 ។

Bola បានសរសេរថា វៀតណាមប្រៀបដូចជាសេះខ្មៅ ដែលមានសក្តានុពលគួរឲ្យកត់សម្គាល់។ ពួកគេមានភាពម៉ឺងម៉ាត់ខ្លាំង ចំពោះការត្រៀមខ្លួន ដោយធ្វើការ ដោយកម្លាំងពេញ លេញជាមួយនឹងកីឡាករ សំខាន់ៗរបស់ពួកគេ ហើយថែមទាំងបាន ហ្វឹកហាត់នៅកូរ៉េខាងត្បូង។

ទោះយ៉ាងណាក៏ដោយ វៀតណាមនឹងគ្មានកីឡាករសំខាន់ៗ មួយចំនួនសម្រាប់ការ ប្រកួតដូចជាខ្សែការពារ Que Ngoc Hai ខ្សែបម្រើ Do Hung Dung និងខ្សែប្រយុទ្ធ Nguyen Cong Phuong ដោយសារបញ្ហាកាយសម្បទា។ ខ្សែប្រយុទ្ធជើងចាស់ Nguyen Van Quyet បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ ខណៈខ្សែការពារ Doan Van Hau នៅតែជាសះស្បើយពីរបួស។

គ្រូបង្វឹក Kim បានហៅក្រុមខ្លាំងបំផុត ដែលមាន ។ លើសពីនេះ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Rafaelson អាចចូលរួមជាមួយក្រុម សម្រាប់ការប្រកួតវគ្គចែក ពូលចុងក្រោយជាមួយមីយ៉ាន់ម៉ា នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ ប្រសិនបើគាត់ត្រូវបានជ្រើសរើសដោយលោក Kim។

ផ្ទុយទៅវិញ Bola វាយតម្លៃថា ថៃ ដែលជាម្ចាស់ជើងឯកអាស៊ីអាគ្នេយ៍ និងការពារជើងឯក ៧សម័យ ហាក់ដូចជាសម្រាកក្នុងការរៀបចំខ្លួនសម្រាប់ការប្រកួត ។ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសថៃនឹងគ្មានកីឡាករសំខាន់ ៤ នាក់ គឺខ្សែការពារ Theerathon Bunmathan, ខ្សែបម្រើ Sarach Yooyen, Chanathip Songkrasin និងខ្សែប្រយុទ្ធ Teerasil Dangda ។ បន្ថែមពីលើនេះ អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Thai League 1 គឺ Supachai Chaided ក៏នឹងអវត្តមានក្នុងការប្រកួតដែរ។

យ៉ាងណាក៏ដោយ គ្រូបង្វឹក Masatada Ishii នៅតែមានក្រុមខ្លាំងៗ ដោយមានកីឡាករដូចជា Supachok Sarachat, Suphanat Muaenta, Nicholas Mickelson និង Weerathep Pomphan ។ ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាក្រុមមួយក្នុងចំណោម ក្រុមលេចធ្លោបំផុតក្នុងតំបន់ បន្ទាប់ពីមានទម្រង់ លេងយ៉ាងរឹងមាំក្នុងជុំទី ៣ នៃការប្រកួតជម្រុះ World Cup 2026 ។

យ៉ាងណាក៏ដោយ Bola បានកត់សម្គាល់ថា ឥណ្ឌូណេស៊ីហាក់ដូចជាផ្តោត លើការជម្រុះក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ កម្រិតពិភពលោក “World Cup” ជាជាងផ្តល់អាទិភាព ដល់ការប្រកួត AFF Cup បើទោះបីជាបានបញ្ចប់ក្នុង ចំណាត់ថ្នាក់រងចំនួន ៦ ដងក៏ដោយ៕

Most Popular

To Top