យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងត្រៀមខ្លួនរួច ជាស្រេចហើយ ដើម្បីអាចផ្តល់កុងត្រាដ៏ធំមួយ ចំពោះកីឡាករឆ្នើម Samule Ricci ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Torino ប្រទេសអ៊ីតាលី ។
កីឡាករ Ricci រូបនេះក៏កំពុងទទួលបានចំណាប់ អារម្មណ៍ពីសំណាក់ក្លឹបជាច្រើនផ្សេងទៀត ផងដែរប៉ុន្តែជឿជាក់ថា Man City ពិតជានឹងត្រូវការកីឡាកររូបនេះយ៉ាងខ្លាំង ដើម្បីអាចមកជំនួសតំណែង របស់កីឡាករខ្សែបម្រើការពារ Rodri។
គួរឲ្យដឹងដែរកីឡាករ Ricci បច្ចុប្បន្នមានតម្លៃខ្លួនប្រមាណ ជា២៩លានផោន ហើយមានកុងត្រា ដែលមានសុពលភាព រហូតដល់ឆ្នាំ២០២៦ ប៉ុន្តែក្លឹបមិនមានបំណង ឲ្យគាត់ចាកចេញភ្លាមនោះទេ រហូតដល់ចប់កុងត្រា ជាផ្លូវការជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី