តារាបាល់ទាត់ឆ្នើម របស់អាហ្សង់ទីន និង Roma កីឡាករ Paulo Dybala បានសារភាពប្រាប់ Marca ថារូបគេធ្លាប់មានចិត្តស្អប់មុខរបស់ Cristiano Ronaldo ជាខ្លាំងកាលនៅក្មេង ហើយពេលនោះក្នុងកំឡុង ដែលតារាបាល់ទាត់របស់ ព័រទុយហ្គាល់ ស្ថិតនៅក្នុងកម្រិត ប្រជែងគ្នាជាមួយ Lionel Messi ។
Ronaldo និង Dybala ធ្លាប់លេងជាមួយគ្នា បានចំនួន៣ឆ្នាំដែរកាលនៅ Juventus ហើយពេលក៏ជាឆ្នាំជោគជ័យមួយដែររបស់ខ្សែប្រយុទ្ធអាហ្សង់ទីន ។ ទោះបីជាយ៉ាងណា Dybala ក៏បានសារភាពថា ក្នុងកំឡុងដែលមានការប្រជែងគ្នារវាង Ronaldo និង Messi ប្រជាជនអាហ្សង់ទីនស្ទើរទាំងអស់ហ្នឹង ដែលហាក់មានចិត្តស្អប់មកកាន់ Ronaldo ហើយរូបគេក៏ដូចប្រជាជនអាហ្សង់ទីន ផ្សេងទៀតដែរ ។
«មានពេលនោះ យើងបានធ្វើដំណើរ ជាមួយគ្នាដើម្បីចូលរួមការប្រកួតមួយ ដោយគាត់ (Ronaldo) បានអង្គុយនៅមុខខ្ញុំលើយន្តហោះនោះ ហើយយើងបានជជែកគ្នាលេងអំពីរឿង ជីវិតតាំងពីក្មេង ស្រាប់តែពេលនោះខ្ញុំបានសារភាពប្រាប់គាត់ថា កាលនៅក្មេងខ្ញុំបានស្អប់មុខ របស់អ្នកឯងជាខ្លាំង ។ ក្រោយមកពួកយើងក៏បានសើច ហើយពួកយើងក៏បន្តដំណើរដើម្បីទៅចូលរួមការប្រកួតធម្មតា ហើយពួកយើងក៏ នៅតែលេងសហការគ្នាធម្មតាដែរ»។ នេះជាការលើកឡើងរបស់ Dybala និយាយពីរឿងដែលគេធ្លាប់ស្អប់ Ronaldo ប្រាប់មកកាន់ Marca ៕