ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ប្រកាសរៀបចំវគ្គបណ្តុះបណ្តាលថ្មី “គ្រូកីឡាកាយវប្បកម្ម ជំនាន់ទី៣” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ សូមជូនដំណឹង ឱកាសនេះផ្តល់កីឡាករ-កីឡាការិនី និង អ្នកស្រឡាញ់ វិស័យកីឡាកាយវប្បកម្មទាំងអស់ អាចចុះឈ្មោះជាមួយសហព័ន្ធ កីឡាកាយវប្បកម្ម ។


វគ្គបណ្តុះបណ្តាលគ្រូ កីឡាកាយវប្បកម្ម ជំនាន់ទី៣ នាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីក នូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ រៀបចំដោយសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាផ្ទាល់។
សម្រាប់លោកគ្រូអ្នកគ្រូ និងកីឡាករ-កីឡាការិនីកាយវប្បកម្មកម្ពុជា មានអាយុចាប់ពី ១ ៦ ឆ្នាំឡើងទៅ ចុះឈ្មោះ នៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ លក្ខខណ្ឌចូលរៀន ៖ លោកគ្រូអ្នកគ្រូ និងកីឡាករ-កីឡាការិនី ត្រូវចេះអាន និងសរសេរ ភាសាខ្មែរ ចេះអាន និងសរសេរភាសាអង់គ្លេស រៀនរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យពីចាប់ម៉ោង ០៩.៣០ព្រឹកដល់ម៉ោង ១២.០០ថ្ងៃត្រង់។

លោកគ្រូអ្នកគ្រូ និងកីឡាករ-កីឡាការិនី កាយវប្បកម្មកម្ពុជា និងអ្នកស្រឡាញ់ វិស័យកីឡាកាយវប្បកម្មទាំងអស់ ដែលមានបំណងចង់ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញ គ្រូកីឡាកាយវប្បកម្មនិងលំ ហាត់ប្រាណទៅ តាមស្តង់ដារអន្តរជាតិ សូមអញ្ជើញ មកចុះឈ្មោះពីថ្ងៃ ជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រនៅទីស្នាក់ការ សហព័ន្ធខាងលើ ៕



