The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Ruben Amorim បាននិយាយថាកីឡាករខ្សែប្រយុទ្ធស្លាប Amad Diallo មានបំនងចង់បន្តរស់នៅ ជាមួយនឹងក្លឹបដូច្នេះគាត់ នឹងបើកផ្លូវឲ្យមានការបន្តចរចាគ្នា បន្ថែមទៀតជាមួយនឹងក្លឹប។
កីឡាករ Amad ដែលបានផ្ទេរមកចូលរួមជាមួយនឹង Man UTDតាំងតែពីឆ្នាំ២០២១នោះ មិនសូវទទួលបានឳកាសច្រើន ដូចនឹងរដូវកាលនេះឡើយ ខណៈដែលវ័យ២២ឆ្នាំរូបនេះ នឹងអាចមានតម្លៃខ្លួន ប្រមាណជា ៣៧លានផោនទៅហើយ។
នៅពេលដែលត្រូវ បានសួរថា តើកុងត្រារបស់ Amad នឹងត្រូវបន្តឬយ់ាង ណានោះលោក Amorim បាននិយាយថា ៖ ខ្ញុំគិតថាគាត់ចង់ នៅបន្តជាមួយយើងដូច្នេះយើង ក៏ចង់ឲ្យគាត់បន្តស្នាក់នៅ ជាមួយយើងដែរ ។ យើងនឹងស្វែងរកដំណោះស្រាយ ឲ្យច្បាស់លាស់មួយ ដើម្បីសម្រេចបានការងារនេះ ។
រដូវកាលនេះ Amad រកបាន៣គ្រាប់មកហើយ និងជួយមិត្តរួមក្លឹបរកបាន៥គ្រាប់ ហើយ ក៏បានបង្កើននាទី ក្នុងការបង្ហាញខ្លួន កាន់តែច្រើនផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី