យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែការពារ Kyle Walker បច្ចុប្បន្នកំពុង លេចឬមានព័ត៌មានថា មានទំនាក់ទំនងឡើងវិញ ជាមួយនឹងក្លឹប ចាស់របស់គាត់គឺ Sheffiled United នៅពេលដែល សម្រេចចិត្តថា ត្រូវចាកចញពី Man City។
កីឡាករ Walker គឺជាកីឡាករ ដែលដុះចេញពីថ្នាល យុវជនរបស់ក្លឹប Sheffield United មុនពេលដែលកីឡាកររូបនេះ បានមកចូលរួមជាមួយនឹង Man City ហើយអាចលើកពានរង្វាន់លីគកំពូល អង់គ្លេសដល់ ទៅ៦ដងនៅទីនេះ។
បច្ចុប្បន្នក្នុងវ័យ៣៤ឆ្នាំទៅហើយកីឡាករ អង់គ្លេសរូបនេះ ត្រូវបានគេបារម្ភថា នឹងមិនអាចបង្ហាញខ្លួន ជាប្រចាំសម្រាប់ការប្រកួតរបស់ Man City ទៀត ហើយនឹងអាចនឹងត្រូវបែកផ្លូវ ជាមួយនឹងក្លឹបហើយនៅរដូវក្តៅ ខាងមុខឬខែមករានេះ៕
ប្រែសម្រួល៖ស៊ុនលី