យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានសម្រេចចិត្តថា នឹងមិនបន្តការ ចង់បានកុងត្រារបស់កីឡាករ Trent Alexader Arnold ទៀតឡើយ នៅខែមករាខាងមុខនេះ។
ទោះបីជាយ៉ាងណាក្តីនេះ មិនមានន័យថា ក្លឹបនឹងដកចេញកីឡាករគោលដៅនេះ ចេញពីបញ្ជីចង់ បានរបស់ខ្លួនឡើយ ដោយនឹងបន្តធ្វើការចរចាឡើងវិញ នៅរដូវក្តៅឆ្នាំក្រោយពី ព្រោះថា ជាពេលដែល Arnold អាចក្លាយទៅជាកីឡាករ ដែលមិនមានតម្លៃខ្លួនឡើយ ។
កុងត្រារបស់ Arnold ខ្សែការពារឆ្នើម របស់ក្លឹប Liverpool ក្នុងវ័យ២៦ឆ្នាំនឹងត្រូវផុត កំណត់នៅត្រឹមរដូវក្តៅឆ្នាំក្រោយនេះ ហើយខណៈដែលកុងត្រាថ្មីមិនទាន់ត្រូវបាន ចរចានៅឡើយទេ ដូច្នេះវាគឺជាឳកាសមាសដែល Real Madrid មិនអាចរំលឹងបានឡើយ៕
ប្រែសម្រួល៖ស៊ុនលី