ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិ នារីកម្ពុជា ប៉ះជាមួយក្រុមបាក់ទាត់ ជម្រើសជាតិ ឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ ទាត់នារីពានរង្វាន់ AFF Women’s Cup 2024 នៅប្រទេសឡាវនាយប់នេះ ។

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានឈានជើងចូលវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ ទាត់ពានរង្វាន់ AFF Women’s Cup 2024 ក្រោយក្រុមនេះបានយកឈ្នះ លើក្រុមបាល់ ទាត់ជម្រើសជាតិ នារីទីម័រខាងកើតលទ្ធផល ៣ ទល់ ០ នៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។
ដោយ៖លី ភីលីព
