ភ្នំពេញ ៖ ក្រុមបាល់ទាត់ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានឡើងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ការប្រកួតកីឡា បាល់ទាត់មិត្តភាពពានរង្វាន់ “ទិវាសន្តិភាពនៅកម្ពុជា” លើកទី១ ឆ្នាំ២០២៤ បន្ទាប់ពីក្រុមនេះ បានយកឈ្នះ លើក្រុមបាល់ទាត់ក្រុមការងារ យុវជនគណបក្ស អគ្គលេខាធិការដ្ឋាន រដ្ឋសភាទំាង ២ ជើង ។

សម្រាប់ការប្រកួតជើងទី១ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្ស ថ្នាក់កណ្តាល បានយកឈ្នះលើក្រុមបាល់ទាត់ ក្រុមការងារយុវជន គណបក្ស អគ្គលេខាធិការដ្ឋាន រដ្ឋសភាដោយ បច្ចេកទេសលទ្ធផល ៧ ទល់ ១ នៅកីឡដ្ឋានភ្នំពេញក្រោន ។

ការប្រកួតជើងទី ២ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមបាល់ទាត់ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានយកឈ្នះលើក្រុមបាល់ទាត់ ក្រុមការងារយុវជនគណបក្ស អគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយបច្ចេកទេសលទ្ធផល ៣ ទល់ ២ នៅកីឡដ្ឋានភ្នំពេញក្រោន ។

មួយប្រកួតទៀត ការប្រកួតជើងទី ១ គឺក្រុមបាល់ទាត់ក្រុមការងារយុវជន គណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន បានចាញ់ក្រោមថ្វីជើង ក្រុមបាល់ទាត់ ក្រុមការងារយុវជនគណបក្ស ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបច្ចេកទេសលទ្ធផល ១ ទល់ ៤ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤នៅកីឡដ្ឋានភ្នំពេញក្រោន ។

ចំណែកការប្រកួតជើងទី២ ក្រុមបាល់ទាត់ក្រុមការងារ យុវជនគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ះជាមួយក្រុមបាល់ទាត់ ក្រុមការងារយុវជនគណបក្ស ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៤នៅកីឡដ្ឋានភ្នំពេញក្រោន ៕
