យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានជួបជាមួយនឹងកីឡាករខ្សែការពារឆ្នើម Jonathan Tah របស់ក្លឹប Bayern Leverksuen។
កីឡាករអាល្លឺម៉ង់រូបនេះត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយនៅរដូវក្តៅខាងមុខដូច្នេះ Barcelona សង្ឃឹមនឹងអាចចុះកុងត្រាកីឡាករ Jonathan នៅចុងកុងត្រាឆ្នាំ២០២៥។
តំបន់ការពារបច្ចុប្បន្នរបស់ក្លឹប Barcelona មានដូចជាកីឡាករវ័យក្មេង Pau Cubarsi និងកីឡាករជើងចាស់ Inigo Martinez និងកីឡាករ Arajo ដែលកំពុងរងរបួស៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						