The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Alphonso Davies ត្រូវបានគេដឹងថា គៀកនឹងចុះកុងត្រាថ្មីជាមួយនឹងក្លឹប bayern Munich ទោះបីជាមានការព្យាយាមពីក្លឹបធំៗ ជាច្រើនដូចជា Man UTD និង Real Madrid។
ប្រភពដដែលបានសរសេរទៀតថា កីឡាករ Davies បានឈានទៅដល់មួយដំណាក់កាលទៀតហើយក្នុងការបន្តកុងត្រាថ្មីជាមួយនឹង Bayern Munich ទោះបីជាកន្លងមកកីឡាកររូបនេះ ព្យាយាមចង់ចាកចេញក្តី។
កីឡាករវ័យ២៤ឆ្នាំរូបនេះបានចរចាចំណុចសំខាន់ជាងគេគឺប្រាក់កម្រៃខណៈដែលកុងត្រាបច្ចុប្បន្នមានត្រឹមតែខែកក្កដាឆ្នាំ២០២៥។
យ៉ាងណាក្តីលទ្ធផលនៃការចរចានឹងអាចសម្រេចចិត្តទៅនៅក្នុងសប្តាហ៍ហើយដែលមានន័យថាក្លឹប Man UTD និង Real Madrid នឹងត្រូវរងចាំការខកចិត្តខ្លាំងជាងមិនខានសម្រាប់កីឡាកររូបនេះ៕
ប្រែសម្រួល៖ស៊ុនលី